Connect with us

Hi, what are you looking for?

ក្នុងស្រុក

វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន១លានដូសទៀត ដឹកមកដល់កម្ពុជាហើយ

(ភ្នំពេញ) – វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលចំនួន ១លានដូសទៀត បានដឹកពីប្រទេសចិន មកដល់ប្រទេសកម្ពុជាហើយ កាលពីវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃចន្ទ នេះ។

វ៉ាក់សាំងស៊ីណូវ៉ាក់ដែលដឹកនាំមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃនេះ គឺជាវ៉ាក់សាំងជើងទី៥ ស្មើនឹងទី ៥លានដូស ដែលដឹកមកដល់ប្រទេសកម្ពុជានៅក្នុងខែមិថុនា។

បើគិតចាប់ពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ មកដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងបានចំនួន ជាង ១០លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជាចំនួន ១០លាននាក់ ជាគោលដៅនៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។

លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងគ្រប់ ២០លានដូសនៅត្រឹមខែសីហា ឆ្នាំ២០២១នេះ។ ក្នុងនោះខែកក្កដា និងខែសីហា វ៉ាក់សាំងសរុប ៩លានដូសទៀតនឹងដឹក​មកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់៕

Advertisement
Advertisement