Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រុមការងារគណបក្សចុះជួយក្រុងព្រះសីហនុបានចុះសួរសុខទុក្ខពលរដ្ឋសរុបចំនួន ៣៣៣គ្រួសារ ក្នុងក្រុងព្រះសីហនុ

ព្រះសីហនុ៖ ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយក្រុងព្រះសីហនុ តំណាងឱ្យឯកឧត្តម តឹករ៉េត សំរេច ប្រធានក្រុមការងារគណបក្សចុះជួយក្រុងព្រះសីហនុ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគនិងថ្នាំ(វីតាមីនសេ) ព្រមទាំងម៉ាស់, អាកុល ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ, កម្លាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធ, កម្លាំងប្រជាការពារក្រុង, បុគ្គលិកអនាម័យ និងបងប្អូនជាសមាជិកគណបក្សនៅសង្កាត់ទាំង៤ ក្នុងក្រុងព្រះសីហនុ សរុបចំនួន ៣៣៣គ្រួសារ។

អំណោយនេះ បានផ្តល់ជូននៅរសៀលថ្ងៃទី២៧ និងបន្តចែកជូននៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។

នាឱកាសនោះ លោក អ៊ី សុខឡេង អភិបាល ក្រុងព្រះសីហនុ បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា តែងតែជួយនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅពេលបងប្អូនមានការខ្វះខាត់នៅស្បៀងអាហារ គឺគណបក្សប្រជាជនកម្ពុជាផ្ដល់ជូនដល់បងប្អូនដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាមួយជួបនូវភាពខ្វះខាតស្បៀងអាហារនោះទេ ហើយនាពេលកន្លងមកនេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតែងតែគិតគូរដល់បងប្អូនប្រជាពលរដ្ឋបានផ្ដល់នូវស្បៀងអាហារក្នុងអំឡុងពេលជំងឺកូវីដ-១៩ រាលត្បាតជាសកល ជាមួយគ្នានោះសម្ដេចតេជោបានខិតខំប្រឹងប្រែងរិះរកវ៉ាក់សាំងចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅប្រទេសកម្ពុជាយើងឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកួវិដ-១៩ ក្នុងសហគមន៍ ហើយនាពេលបច្ចុប្បន្ននេះខេត្តព្រះសីហនុយើងបានអនុវត្តចាក់វ៉ាក់សាំងបានចំនួន ៤៨០០០ដូស ហើយបើតាមផែនការចំនួនតែ៥ថ្ងៃទៀតយើងនឹងបញ្ចប់យុទ្ធនាការនេះដែលមានចំនួន ៧៦០០០ដូស។

ទន្ទឹមនឹងនោះ ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយក្រុងព្រះសីហនុ បានមានប្រសាសន៍ថា ក្នុងថ្ងៃនេះ ឯកឧត្តមតំណាងឱ្យឯកឧត្តម សាយ សំអាល់ និងឯកឧត្តម តឹករ៉េត សំរេច បាននាំយកអំណោយមួយចំនួនចែកជូនដល់ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ទាំង៤ នៃក្រុងព្រះសីហនុ ទាំងអស់នេះគឺឆ្លុះបញ្ចាំងឱ្យឃើញថាជាទឹកចិត្តស្រឡាញ់ ក្តីនឹករលឹកពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែផ្ដាំផ្ញើ ដល់សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement