Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកជំងឺកូវីដ១៩នៅតាមផ្ទះ ត្រូវទុកដាក់សំរាមឲ្យបានល្អ ប្រសិនបើបង្កឲ្យមានការឆ្លងដល់អ្នកដទៃ នឹងត្រូវទទួលខុសត្រូវចំពោះមុខ​ច្បាប់

ក្នុងសេចក្តីជូនដំណឹង​របស់ររដ្ឋបាលរាជធានីភ្នំពេញ​ នាល្ងាចថ្ងៃទី៩ ខែកក្កដា នេះ បានបញ្ជាក់ដល់បងប្អូនប្រជាពលរដ្ឋ​ជាអ្នកជំងឺកូវីដ១៩ ហើយត្រូវ​បានអនុញ្ញាត​ឲ្យ​សម្រាកព្យាបាលនៅផ្ទះ សូម​ទុកដាក់​សំរាមរបស់ខ្លួន​ឲ្យ​បានល្អ ចៀសវាងការឆ្លងបន្ត​ទៅអ្នកដទៃ។

ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការ​ណែនាំ​ចំនួន៤ចំណុច សម្រាប់ការទុកដាក់សំរាមរបស់អ្នកជំងឺកូវីដ១៩៖

១.ត្រូវទុកដាក់សំរាម​នៅ​ក្នុង​ស្បោង​ឲ្យ​បានត្រឹមត្រូវ និង​ដាច់ដោយ​ឡែក​ពីសំរាមអ្នក​ផ្សេង​ទៀត
២.ត្រូវធ្វើការបាញ់ថ្នាំ ឬអាកុល សំលាប់មេរោគកូវីដ១៩ នៅ​លើ​សំរាម​ទាំងខាងក្នុង និង​ខាងក្រៅស្បោង ហើយ​ទុកដាក់សំរាមដាច់ដោយ​ឡែក​លើសពី ៧២ម៉ោង ទើបអាចបញ្ចេញមកខាងក្រៅបាន
៣.ត្រូវដាក់សំរាម​នៅក្នុងស្បោងពណ៌លឿង ឬ​សរសេរស្លាកសញ្ញាបញ្ជាក់នៅលើស្បោង ដើម្បីងាយស្រួលក្នុងការប្រមូល
៤.ត្រូវប្រើប្រាស់ស្បោងសំរាមដែលមានចំណុះ ១៥គីឡូក្រាម ដើម្បីផ្ទុកបរិមាណសំរាម​ឲ្យ​បានរយៈពេល ៥ថ្ងៃយ៉ាងតិច ដើម្បីចៀសវាង​បញ្ចេញសំរាមរៀងរាល់ថ្ងៃ។

ក្នុងករណីមិនសហការ និងមិនអនុវត្ត​តាមការណែនាំខាងលើនេះ ហើយបង្ក​ឲ្យ​មានការឆ្លង​ជំងឺកូវីដ១៩ ដល់អ្នកដទៃ បុគ្គល​ដែល​ប្រព្រឹត្ត​ត្រូវទទួល​ខុសត្រូវតាមមាត្រា៩ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និង​ជំងឺឆ្លងកាចសាហាវ ដែលបានចែងថា «អំពើ​ចម្លង​ដោយ​ចេតនានូវ​ជំងឺកូវីដ១៩ដល់អ្នកដទៃ តាមគ្រប់មធ្យោបាយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ»៕

Advertisement
Advertisement