Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពលរដ្ឋស្នើរថ្នាក់លើជួយអប់រំមន្រ្តីសាលាស្រុកព្រៃកប្បាសពីររូប ខ្វះក្រមសីលធម៏ និងគ្មានវិជ្ជាជីវៈ ពេលចុះដោះស្រាយទំនាស់ដីធ្លី

(ឆ្វេងមកស្តាំ) លោក ឆុង ផូ ប្រធានភូមិបាលស្រុកព្រៃកប្បាស និងលោក កង វន្ថា អភិបាលរងស្រុកព្រៃកប្បាស

តាកែវ — ពលរដ្ឋរស់នៅភូមិនៅភូមិអង្គក្រសាំង នៃឃុំព្រៃល្វា ស្រុកព្រៃកប្បាស បានសម្តែងនូវការហួសចិត្ត ចំពោះ​មន្រ្តីសាលាស្រុកព្រៃកប្បាសចំនួន២រូប គឺលោក កង វន្ថា អភិបាលរងស្រុកព្រៃកប្បាស និងលោក ឆុង ផូ ប្រធានភូមិបាលស្រុកព្រៃកប្បាស នៅពេលចុះដោះស្រាយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយ កាលពីថ្ងៃទី៦ សីហា កន្លងទៅនេះ ដោយធ្វើការ​សម្លុត​ទៅលើភាគីទំនាស់ម្ខាងទៀតមិនមែនជាបក្ខពួកខ្លួនទោះមានឯកសារស្របច្បាប់ក៏ដោយ ហើយ​ឲ្យ​ធ្វើតាមខ្លួនដែលលម្អៀងទៅរកភាគីម្ខាងទៀត។

(ឆ្វេងមកស្តាំ) លោក ឆុង ផូ ប្រធានភូមិបាលស្រុកព្រៃកប្បាស និងលោក កង វន្ថា អភិបាលរងស្រុកព្រៃកប្បាស

បើតាមពលរដ្ឋថា នៅពេលកំពុងដោះស្រាយទំនាស់នោះ លោក ឆុង ផូ និងលោក កង វន្ថា ដែលគ្រាន់តែមានតួនាទីជាអ្នកសម្របសម្រួលបានប្រើពាក្យអសុរោះ និង​បង្ខំឲ្យ​ភាគីម្ខាងដែលមានឯកសារគ្រប់គ្រាន់ទទួលយកតាមសំណូមពររបស់ខ្លួន និងបានលើកឡើងថា រាល់ឯកសារដែរមានសុទ្ធតែក្លែងក្លាយ ហើយ​នៅពេល​គេមិនព្រមទទួលយកតាមការចង់បានរបស់ខ្លួន មន្រ្តីទាំងពីររូបនោះបែរជាមកចាប់យកទូរស័ព្ទ ហើយគម្រាមចាប់ដាក់គុគទៀត។

ប្រជាពលរដ្ឋ​ដែលបានឃើញហេតុការណ៍នោះ​និយាយថា សកម្មភាពរបស់​មន្រ្តីទាំង២រូបនេះ បានបង្ហាញ​ពីការកង្វះសមត្ថភាព និង​គ្មានក្រមសីលធម៌ជាមន្រ្តីបម្រើរាស្រ្ត ស៊ីប្រាក់ខែរដ្ឋនោះឡើយ ដូច្នេះគេរំពឹថា ថ្នាក់លើនឹងមានវិធានការតាមផ្លូវរដ្ឋបាលចំពោះមន្រ្តីដែរមិនបម្រើរាស្រ្តទាំង២នាក់ផង។

ពាក់ពន្ធ័ករណីខាងលើនេះ លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាសបានថ្លែងថា លោកបានចាត់តាំងមន្រ្តី២រូបខាងលើចុះទៅរកដំណោះស្រាយជូនពលរដ្ឋដែលមានទំនាស់គ្នារឿងដីធ្លី តែលោកមិនឲ្យ​ទៅប្រើកាយវិការមិនសមរម្យ​ដាក់រាស្រ្តនោះទេ ម្យ៉ាងទៀតបើសិនជាមន្រ្តី២រូបនេះប្រើពាក្យគម្រាម ឬប្រមាថមែន សូមពលរដ្ឋដាក់ពាក្យប្តឹងពីបទព្រណ្មទណ្ឌតែម្ដងទៅ ព្រោះពេលខ្លះមន្ត្រីរបស់លោកកែមិនឡើងទេ៕

Advertisement
Advertisement