Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកធ្វើដំណើរតាមកំណាត់ផ្លូវ ៣៧១ សូមពង្វាងចរាចរណ៍

រដ្ឋបាលរាជធានីភ្នំពេញ​បានជូនដំណឹង​កាលពីថ្ងៃម្សិលមិញថា ក្នុង​ផែនការ​ដោះស្រាយ​បញ្ហា​ទឹក ជំនន់​ជន់​លិច​នៅ​តំបន់​ភូមិសាស្ត្រ ខណ្ឌមានជ័យ ខណ្ឌទួលគោក ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​និង​កំពុង​សាងសង់​ស្ថានីយ​បូមទឹក​បឹង​ទំពន់​បន្ថែម ​ដោយ​បំពាក់​ម៉ូ​ទ័​រ​ទំហំ១​ម៉ែត្រ ចំនួន០២​គ្រឿង មាន​សមត្ថភាព​បូមទឹក៦​ម៉ែត្រគូប ក្នុង១​វិនាទី ដែល​ដំណើរការ​សាងសង់​នេះ​ ឈាន​ដល់​ដំណាក់កាល​កាត់​សាច់​ផ្លូវ ដើម្បី​បង្កប់​បំពង់​បូមទឹក ចំនួន៣​ខ្សែ នៅ​ក្រោ​ម​ផ្លូវ​លេខ​៣៧១​។

ដើម្បី​បញ្ចប់​គម្រោង​សាងសង់​ខាងលើ​ឱ្យ​បាន​ឆាប់រហ័សចាំបាច់​ត្រូវ​ធ្វើការ​ពង្វាង​ចរាចរណ៍​ដូច​ខាងក្រោម​៖

១-​ការ​ធ្វើ​ចរាចរ​ពី​ទិស​ផ្លូវ​លេខ​២៧១ ក្នុង​ទិស​ដៅ​ឆ្លងកាត់​ផ្លូវ​លេខ​៣៧១ ត្រូវ​ពង្វាងនិង​ធ្វើ​ចរាចរ​ត្រង់​តាម​ផ្លូវ​លេខ​២៧១ ឆ្ពោះទៅ​ទិស ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ រួច​បត់​ឆ្វេង​តាម​ផ្លូវ​លេខ​២១៧​ ។

២-​ការ​ធ្វើ​ចរាចរ​ពី​ទិស​ផ្លូវ​លេខ​២១៧ ទៅ​ទិស​ផ្លូវ​លេខ​៣៧១ នៅ​ទីតាំង​ស្ថាន​ភូមិ​ម័​ល ត្រូវ​ពង្វាង​ចរាចរ​ត្រង់​តាមតម្រាយផ្លូវ​លេខ​២១៧ ឆ្ពោះទៅ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ រួច​បត់​ស្តាំ​ទៅ​ផ្លូវ​លេខ​២៧១​។

៣-​ដោយសារ​ផ្លូវ​ពង្វាង​បណ្តោះអាសន្ន​សងខាង ​ទីតាំង​ការដ្ឋាន​តូច​ចង្អៀត ការ​ធ្វើ​ចរាចរ​ឆ្លងកាត់​អនុញ្ញាត​រថយន្តធុន​តូច និង​ទោ ចក្រយានយន្តជូន​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន​ក្បែរ​ទីតាំង​ការដ្ឋាន​តែ​ប៉ុណ្ណោះ​។

ជាមួយ​គ្នា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញក៏បាន​​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​រថយន្ត និង​ទោចក្រយានយន្ត​គ្រប់​ប្រភេទ​ដែលធ្វើ​ចរាចរ ​ឆ្លងកាត់​តំបន់​ការដ្ឋាន សូម​ធ្វើការ​ពង្វាង​ចរាចរ ចាប់ពី​ថ្ងៃ​ទី​០៦ ខែកញ្ញា ដល់​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង០៨. ០០​នាទី ដល់​ម៉ោង១៧:០០​នាទី រយៈពេល ០៣​ខែ​។ ផុត​រយៈពេល​នេះ​ការដ្ឋាន​នឹង​បញ្ចប់​ការងារ ហើយនឹង​បើក​ឱ្យធ្វើចរាចរ​ជា​ធម្មតា​វិញ​៕

Advertisement
Advertisement