Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចាប់ខ្លួនបុរសម្នាក់ រឿងដុតរោងចាំចម្ការអ្នកជិតខាង

មណ្ឌលគិរី : សមត្ថកិច្ចស្រុកអូររាំងនិយាយថា គេបានចាប់ខ្លួនបុរសម្នាក់កាលពីរសៀលថ្ងៃទី០៥កញ្ញា ពីររោងចាំចំការមួយកន្លែងដែលមានទីតាំងក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យស្រុកអូររាំងខេត្តមណ្ឌលគិរីបន្ទាប់ពីបុរសរូបនោះបានដុតរោងចាំចម្ការអ្នកជិតខាងរបស់គាត់ ។

ជនរងគ្រោះឈ្មោះ សឿ សារ៉េត បានចោទឈ្មោះ​ ភាក់​ ត្រា ភេទ ប្រុស​ អាយុ២៥ឆ្នាំ​ ជនជាតិខ្មែរ​ ថា បានដុតរោងចាំចម្ការរបស់ខ្លួនមានទំហំ០៥ម៉ែត្រ​x០៧ម៉ែត្រ​ សង់ពីឈើ ប្រក់​ស័ង្កសី​ និង​សម្ភារៈ​សម្រាប់ធ្វើចំការមួយ​ចំនួនទៀត បណ្តាលអោយឆេះអស់គ្មានសល់ ។

បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានចាត់ការបន្តតាមនីតិវិធីនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ៕

 

Advertisement
Advertisement