Connect with us

Hi, what are you looking for?

ក្នុងស្រុក

ដកប្រធានមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ បន្ទាប់ពីមានការរិះគន់

បន្ទាយមានជ័យ៖ ក្រុមប្រឹក្សាវិន័យនៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ៦កញ្ញាបានសម្រេចដកប្រធានមន្ទីរពេទ្យបន្ទាយមានជ័យ ឬពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី គឺលោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ ដោយជំនួសមកវិញនូវអនុប្រធានរបស់គាត់គឺលោកវេជ្ជបណ្ឌិត ទុ បារាំង ។ ការដកបន្ទាប់ពីមានការរិះគន់ធ្ងន់ៗពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យពាក់ព័ន្ធរឿងទំនួលខុសត្រូវ និងក្រមសីលធម៌ របស់ពេទ្យ ។

លោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ ដែលត្រូវបានដកហូតពីតួនាទី

លោក អ៊ុំ រាត្រី បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ «ការសម្រេចចិត្តដកលោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ នេះ ដោយសារខ្វះទំនួលខុសត្រូវក្នុងការគ្រប់គ្រងរបស់លោកជាប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ហើយរឿងនេះក៏ដឹងដល់សម្តេចតេជោនាយករដ្ឋមន្រ្តី ផងដែរ» ៕

Advertisement
Advertisement