Connect with us

Hi, what are you looking for?

ក្នុងស្រុក

បុរស ៣នាក់ ដឹកសាកសពស្ត្រីម្នាក់ មកមន្ទីរពេទ្យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅធ្វើការសួរនាំ

ព្រះសីហនុ៖ (ព័ត៌មានបឋម) កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ នៅព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ នាំយកទៅធ្វើការសាកសួរ បន្ទាប់ពីមានការរាយការណ៍ពីមន្ទីរពេទ្យ ថៃខាង ថាមានបុរស ៣នាក់ បានដឹងសាកសពស្ត្រីម្នាក់ មកមន្ទីរពេទ្យរបស់ខ្លួន។

បើតាមប្រភពពីជនសង្ស័យម្នាក់ ដែលដឹកសាកសពស្ត្រីមកមន្ទីរពេទ្យ ថៃខាង បានឱ្យដឹងថា ខ្លួនជាសន្តិសុខ នៅអាគារមួយកន្លែង ក្នុងតំបន់ឆៃណាថោន ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានមេបញ្ជាឱ្យដឹក សាកសពស្រ្តីម្នាក់ បញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ បន្ទាប់ពីស្រ្តីនោះ បានធ្លាក់ពីលើអាគារ ដោយពុំទាន់ដឹងពីមូលហេតុ។ ហើយខ្លួនក៏ដឹកមកដល់មន្ទីរ ថៃខាង ខាងមន្ទីរប្រាប់ថា ស្ត្រីនោះ បានស្លាប់បាត់បង់ជីវិតទៅហើយ។

បច្ចុប្បន្ន សាកសពត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីរងចាំជំនាញមកធ្វើកោសល្យវិច័យ។ រីឯជនសង្ស័យ ទាំង៣នាក់ ត្រូវបានសមត្ថកិច្ចនាំយកទៅសួរនាំនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។

ព័ត៌មានបន្ថែម ANN hot news យើងខ្ញុំនិងផ្សាយជូនបន្ថែមនៅពេលក្រោយ៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement