Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ

ព្រះសីហនុ៖ ​កម្លាំងសមត្ថកិច្ចផ្នែកជំនាញប្រឆាំងបទល្មេីសគ្រឿងញៀនសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបាក់រទេះ​ កាលពីរសៀល
ថ្ងៃទី​០៦​ ខែ​កញ្ញា​ ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរកាន់កាប់​ និងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់​ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ​ សេង​ ស្រីង៉ា ភេទស្រី​ អាយុ​៤៣ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន​ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម៉្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន​ប្រភេទមេតំហ្វេតាមីន​ ICE (ម៉ាទឹកកក)​ ចំនួន​ ១៩កញ្ចប់​ និងសម្ភារៈជក់មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យខាងលេីត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement