Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រុមហ៊ុនសាប៊ូលីប៉ាយ ផ្តល់ សាប៊ូ និង សម្ភារៈទប់ស្កាត់ជំងឺកូវីដ១៩ ជូនដល់ការិយាល័យអប់រំខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល

ភ្នំពេញ – នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២១នេះ ក្រុមហ៊ុនសាប៊ូលីប៉ាយ បាននាំយកសាប៊ូ ក៏ដូចជាសម្ភារៈទប់ស្កាត់ជំងឺកូវីដ១៩មួយ ចំនួន ប្រគល់ជូនការិយាល័យអប់រំខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល សម្រាប់ប្រើប្រាស់ និងចែកចាយបន្តដល់ វិទ្យាល័យ និងអនុវិទ្យាល័យ ដែលបានបើក ដំណើរការ ឡើងវិញ ដោយអនុវត្ត នូវវិធានការ SOP ដែលបានដាក់ចេញដោយ ក្រសួងអប់រំ យុវជន និងកីឡា។

_

លោក ពេជ្រ សារុំ ប្រធានការិយាល័យអប់រំខណ្ឌ័ពោធិ៍សែនជ័យ បានមានប្រសាសន៍ថា អំណោយ របស់ក្រុមហ៊ុនសាប៊ូលីប៉ាយ នៅពេលនេះគឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ហើយរូបលោក និងផ្តល់សម្ភារៈទាំងនេះដល់វិទ្យាល័យ និងអនុវិទ្យាល័យទាំងបួន ដែលកំពុងតែបើកដំណើរការ ដើម្បីប្រើប្រាស់អោយចំគោលដៅរបស់ក្រុមហ៊ុន។

សូមបញ្ជាក់ថា ក្រោមពាក្យស្លោកលីប៉ាយ គិតគូពីសុខភាពប្រជាជនជាធំ កាលពីពេលកន្លងមកនេះ ក្រុមហ៊ុន បានធ្វើការ ប្រគល់ជូន សាប៊ូ និង សម្ភារៈទប់ស្កាត់ជំងឺកូវីដ១៩ ជូនគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ តាមបណ្តាខេត្ត ក្រុង ខណ្ឌ មួយចំនួន សម្រាប់ជូនលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រើប្រាស់ ក្នុងការ ចូលរួម បង្ការ និង ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងឱកាស​ដែលក្រសួង​អប់រំបានអនុញ្ញាតឲ្យបើកដំណើរសាលារៀនឡើងវិញ៕

Advertisement
Advertisement