Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាលរាជធានីភ្នំពេញ​អនុញ្ញាត​ឲ្យ​រៀបចំ​ពិធី​អាពាហ៍​ពិពាហ៍ និងពិធី​បុណ្យ​ផ្សេងៗ តែកំណត់​អ្នក​ចូល​រួម​យ៉ាង​ច្រើន​ត្រឹម​២រយនាក់

រដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឲ្យ​រៀបចំពិធីរៀបការ

ភ្នំពេញ – នៅ​រសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ​២០២១នេះ រដ្ឋបាល​រាជធានីភ្នំពេញ បាន​ចេញ​សេចក្តីសម្រេច​ថ្មី​មួយ ដោយ​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​ពិធី​អាពាហ៍​ពិពាហ៍ និង​ពិធី​បុណ្យ​ប្រពៃណី​ផ្សេង​ទៀត​នៅ​រាជធានីភ្នំពេញ ដោយ​កំណត់​ចំនួន​អ្នក​ចូល​រួម​យ៉ាង​ច្រើន​បំផុត​ត្រឹម ២០០នាក់ ក្នុង​មួយ​ពិធី។

ការ​កំណត់​ចំនួនអ្នក​ចូលរួម​យ៉ាង​ច្រើន​បំផុត​ត្រឹម ២០០នាក់ក្នុង​មួយ​ពិធី គឺ​សំដ​ទៅ​លើ​ក្រុមគ្រួសារម្ចាស់​កម្មវិធី សាច់ញាតិ និង​ភ្ញៀវកិត្តិយស​ដែល​ត្រូវ​បានអញ្ជើញចូលរួម ដោយ​ឡែក​ ចុងភៅ ក្រុមភ្លេង និង​អ្នក​បម្រើ​ការ​ក្នុង​កម្មវិធី​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ឡើយ។

សូមអានសេចក្តីសម្រេច៖

Advertisement
Advertisement