Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចៅហ្វាយស្រុកបាទីនៅមិនទាន់មានវិធានការណ៍លើស្ត្រី២នាក់ដែលបោះបង្គោលវាទីយកដីលិចទឹករដ្ឋនៅឡើយទេ

តាកែវ – គិតមកដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ភួន ឈីម អភិបាលស្រុកបាទីនៅមិនទាន់មានវិធានការណ៍ណាមួយទៅលើស្ត្រី២នាក់បងប្អូនដែលបានបោះបង្គោលវាទីយកដីលិចទឹករបស់រដ្ឋជាង២០ហិចតានៅចំណុចភូមិអញ្ចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ នៅឡើយទេ។

ពលរដ្ឋនៅទន្ទឹងរង់ចាំមើលថា តើលោក ភួន ឈីម និងមានវិធានការណ៍ដូចលោកធ្លាប់បាននិយាយដែរឬទេ ដែលរហូតមកដល់ថ្ងៃទី០៩កុម្ភៈនេះ បង្គោលថ្មរាប់សិបដើមនៅមិនបានដកចេញពីដីលិចទឹករបស់រដ្ឋដដែល។

សូមបញ្ជាក់ដែរថា ក្រោយបែកធ្លាយរឿងបោះបង្គោលថ្មលើដីលិចទឹករបស់រដ្ឋនេះ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ លោក ភួន ឈីម បានបញ្ជាទៅលោក អ៊ុក សំបូរ មេឃុំត្នោត ចេញសេចក្តីជូនដំណឹងទៅអ្នកស្រី ភឿង សុខហួង និងប្អូនស្រីឈ្មោះ ភឿង សុខម៉េង រស់នៅរាជធានីភ្នំពេញ ជាអ្នកដែលទិញដីលិចទឹកនោះមកដកបង្គោលចេញវិញដោយទុករយៈពេល១៥ថ្ងៃ បើមិនមកដកទេ រដ្ឋបាលសាលាស្រុកនិងចុះទៅដកបង្គោលថ្មទាំងនោះមកទុកនៅសាលាស្រុក។ គិតមកដល់ថ្ងៃទី០៩ខែកុម្ភៈ ឆ្នាំ២០២២នេះ បង្គោលថ្មដែលបានបោះដាំទាំងនោះនៅមិនទាន់ដកនៅឡើយទេ៕

Advertisement
Advertisement