Connect with us

Hi, what are you looking for?

អន្តរជាតិ

នាយករដ្ឋមន្ត្រីយកថ្ងៃ១០កក្កដា កាន់ទុក្ខលោក អាបេ

ភ្នំពេញ : សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសផ្ទាល់មាត់ជាសាធារណៈដោយកំណត់យកថ្ងៃ១០កក្កដា សម្រាប់ការកាន់ទុក្ខពេញមួយថ្ងៃចំពោះវិញ្ញាណក្ខន្ធលោក ស៊ិនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ។

លោក អាបេ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារចំផ្នែកខាងក្រោយកាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី៨កក្កដា គ្រាដែលលោកកំពុងថ្លែងសន្ទរកថាស្វែងរកសម្លេងសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នៅភាគខាងលិចទីក្រុងណារ៉ា ប្រទេសជប៉ុន ។

សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា មរណភាពរបស់លោក អាបេ ស៊ិនហ្សូ មិនត្រឹមតែជាការបាត់ប្រកបដោយភាពសោកស្តាយ តក់ស្លុត រន្ធត់ និងអាឡោះអាល័យសម្រាប់តែប្រជាពលរដ្ឋជប៉ុនប៉ុណ្ណោះទេ តែសម្រាប់ប្រជាពលរដ្ឋនៅលើពិភពលោក រួមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ ៕

Advertisement
Advertisement