Connect with us

Hi, what are you looking for?

ក្នុងស្រុក

ប៉ូលិសកោះហៅព្រោះតែពាក្យ”លុយដល់ចឹង”

ជនសង្ស័យករណីប្រើពាក្យ"លុយដល់ចឹង"

ភ្នំពេញ : បុរសម្នាក់ត្រូវបាននគរបាលកោះហៅយក មកឲ្យបំភ្លឺ និងសុំទោសជាសាធារណៈកាលពីថ្ងៃទី ១៨ កក្កដា ម្សិលមិញ បន្ទាប់ពីបុរសនោះបានបញ្ចេញ មតិ (comment) ទៅលើសកម្មភាពបង្ក្រាបការឆាប ឆេះអគារ​ខខនដូរមួយកន្លែង​ ស្ថិតនៅក្នុងសង្កាត់ទន្លេបា សាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកក្កដា​ ឆ្នាំ២០២២ ថា “លុយដល់ចឹង” ។

ជនសង្ស័យករណីប្រើពាក្យ”លុយដល់ចឹង”

ប៉ូលិសបាននិយាយថា ការដែលបុរសឈ្មោះ​ ទី​ ទៀង​ ជាម្ចាស់អាខោនហ្វេសប៊ុក​ Hong Meng Hour បានចូលទៅ comment ថា​ (លុយដល់ចឹង)​ គឺជាការប្រមាទមេីលងាយដល់កម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យនៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ របស់យេីង​ ។

បុរសជាជនសង្ស័យរូបនោះត្រូវបានគេថតវីដេអូដោយឲ្យសុំទោសជាសាធារណៈ ចំពោះប្រជាពលរដ្ឋ​ ជាពិសេ ស​ សមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់​ ជាថ្នូរនឹងការលើក លែងទោស ៕

Advertisement
Advertisement