Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចាប់ពីរនាក់ស្ងាត់ៗនៅផារ៉ាដាយរីស៊ត ករណីគ្រឿងញៀន

ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាននៅផារ៉ាដាតរីស៊ត

មណ្ឌលគីរី : សមត្ថកិច្ចបង្ហើបថា យ៉ាងហោចណាស់បុរស២នាក់ត្រូវបានគេចាប់ខ្លួនកាលពីយប់ថ្ងៃទី១៩ កក្កដា កន្លងទៅពីរីស៊តប្រណិតមួយកន្លែងឈ្មោះ ផារ៉ាដាយ ដែលមានទីតាំងស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន ។

ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាននៅផារ៉ាដាតរីស៊ត

ជនសង្ស័យមានឈ្មោះ ហ៊ុន ធានលាង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរខួងអណ្ដូង មានទីលំនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងឈ្មោះ ឡុង ម៉េងគ័ង​ ភេទ ប្រុស​ អាយុ​ ២៩ឆ្នាំ​ មុខរបរលក់ដូរ មានទីលំនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។​ ក្រោយការពិនិត្យទឹកម៉ូតពួកគេសុទ្ធ តែមានវិជ្ជមានជាតិញៀន ។

អំឡុងប្រតិបត្តិការសមត្ថកិច្ចរឹបអូសបានសារធាតុញៀនមានសណ្ឋានជាម្សៅក្រាមពណ៌ស ចំនួន០១កញ្ចប់ធំល្មម។
២.ទូរស័ព្ទ ចំនួន០២គ្រឿង (ម៉ាកIphone 7 ពណ៌ខ្មៅ០១គ្រឿង និង ម៉ាក Iphone 12Pro ពណ៌ទឹកប៊ិច)
៣.រថយន្ត ០១គ្រឿង ម៉ាក Ford Ranger ពណ៌ខ្មៅ
៤.ក្បាលបារីអេឡិចត្រូនិច ចំនួន១១ដើម។
៥.ប្រាក់រៀលចំនួន១៥០.០០០៛ ។

យ៉ាងណាក៍ដោយទំនងជាមិនចង់ឲ្យប៉ះពាល់ដល់មុខ មាត់ ផារ៉ាដាយ រីស៊ត ព័ត៌មានពាក់ព័ន្ធករណីនេះត្រូវបានគេរឹតត្បិតបំផុត ៕

Advertisement
Advertisement