Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងប្រៃសណីយ៍ប្រាប់ក្រុមហ៊ុនទូរសព្ទឲ្យបញ្ឈប់សេវាខ្ចីលុយ

ភ្នំពេញ : ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាល ពីថ្ងៃទី២២ កក្កដា ម្សិលមិញ បានចេញសេចក្ដីណែនាំដល់បណ្ដាក្រុមហ៊ុនទូរសព្ទទាំងអស់នៅក្នុងប្រទេសកម្ពុជាឲ្យបញ្ឈប់សេវាខ្ចីលុយ ។

ក្រសួងបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយរបស់ខ្លួនថា ការធ្វើរបៀបនេះគឺដើម្បីចៀសវាងកុំឲ្យមាន ការភាន់ច្រឡំផ្សេងៗក្នុងគោលដៅការពារផលប្រយោជ ន៍អ្នកប្រើប្រាស់ ។

ការលើកឡើងបែបនេះរបស់ក្រសួងប្រៃសណីយ៍គឺបន្ទាប់ពីមានម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ”យាយ គុំទឹកឆា” បានថ្លែងរិះគន់ជាសាធារណៈដោយចោទក្រុមហ៊ុន smart ថាបានកាត់លុយរបស់គាត់ដោយគ្មានមូលហេតុ ចូលទៅក្នុងសេវាខ្ចីលុយបើទោះបីគាត់មិនបានខ្ចីនោះ ៕

Advertisement
Advertisement