Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពលរដ្ឋប្រឆាំងការសាងសង់តៅលាយស៊ីម៉ង់ត៍របស់ហាងលក់គ្រឿងសំណង់ឆៃលី បន្ទាប់ពីការដួលរលំគួរឲ្យភ័យខ្លាច

(រូបតូច)ឈ្នួញលក់គ្រឿងសំណង់ឈ្មោះ ហ៊ាង ឆៃលី និងតៅលាយស៊ីម៉ង់ត៍ដែលដួលរលំនាពេលកន្លងទៅ

មណ្ឌលគិរី : ពលរដ្ឋជាច្រើនគ្រួសារបានធ្វើការប្រឆាំងជាបន្តបន្ទាប់ ចំពោះគម្រោងសាងសង់ឡើងវិញនូវតៅលាយស៊ីម៉ង់ត៍របស់ហាងលក់គ្រឿងសំណង់យីហោ “ឆៃលី” បន្ទាប់ពីតៅលាយស៊ីម៉ង់ត៍ខ្នាតយក្សមួយក្នុង ចំណោម៣របស់ហាងនេះដែលសាងសង់ខុសបច្ចេក ទេសបានដួលរលំគួរឱ្យភ័យខ្លាចកាលពីថ្ងៃទី ២០ កក្កដា កន្លងមកនោះ ។

(រូបតូច)ឈ្នួញលក់គ្រឿងសំណង់ឈ្មោះ ហ៊ាង ឆៃលី និងតៅលាយស៊ីម៉ង់ត៍ដែលដួលរលំនាពេលកន្លងទៅ

ក្រុមអ្នកភូមិបានលើកឡើងថា ជាមួយការរំលោភ យកដីព្រែកសាធារណៈសម្រាប់ការសាងសង់តៅលាយស៊ីម៉ង់ត៍នេះ ពួកគាត់ក៏នូវបានឈមនឹងបញ្ហាជាច្រើនទៀតដូចជា ការហុយកម្ទេចធូលីស៊ីម៉ង់ត៍ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងប្រព័ន្ធដកដង្ហើម ។ ហើយអ្វីដែលសំខាន់នោះគឺការដួលរលំ នៃសំណង់តែម្ដង ដែលអាចធ្វើឲ្យប៉ះពាល់ជាយកថាហេតុដល់អាយុជីវិតមនុស្ស ។ ក្នុងស្ថានភាពបែបនេះពួកគាត់សូមប្រឆាំងដាច់ខាតចំពោះការសាងសង់តៅលាយស៊ីម៉ង់ត៍នៅលើទីតាំងដដែលឡើងវិញ ។

ទាក់ទងករណីខាងលើឈ្មួញលក់គ្រឿងសំណង់ឈ្មោះហ៊ាង ឆៃលី ធ្លាប់បានថ្លែងទទួលស្គាល់ថា ម៉ាស៊ីនដែលគាត់បានដំឡើងសម្រាប់ធ្វើបេតុងលាយស្រេចដែលបាក់រលំនោះ គ្មានក្រុមហ៊ុនណាសង់ឲ្យទេ ពោលគឺគាត់បានទិញពីកន្លែងក្ស័យធនមួយកន្លែង ហើយបានយកមកដំឡើងដោយខ្លួនឯងតាមរបៀប ចាប់ឆាយ។

ចំណែកលោក តូវ សុធារ៉ា ប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៏ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ទីតាំងដែលគេបានសង់សំណង់សម្រាប់លាយបេតុងនោះ គឺមិនមានច្បាប់ពីខាងមន្ទីររបស់លោកទេ ហើយកន្លងមកខាងមន្ទីរក៍បានចេញលិខិតអញ្ជើញម្ចាស់អាជីវកម្មទៅសុំច្បាប់ និងប្រឹក្សាបច្ចេក ទេសដែរ ប៉ុន្តែម្ចាស់ទីតាំងមិនសហការជាមួយមន្ត្រីជំនាញឡើយ ។

យ៉ាងណាក៍ដោយលោក គុជ ម៉េងធូ ចៅសង្កាត់ស្ពាន មានជ័យបានបញ្ជាក់ប្រាប់ ann កាលពីព្រឹកថ្ងៃទី ២៣ កក្កដា នេះថា លោកសូមគោរព និងទទួលយកសំណើរបស់ប្រជាពលរដ្ឋ ដោយសារតែសំណង់ខាងលើបានបំពានច្បាប់ និងមានផលប៉ះពាល់ ។ លោកថា ចំពោះករណីនេះលោកសូមគាំទ្រប្រជាពលរដ្ឋទាំងស្រុង ៕

Advertisement
Advertisement