Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងសុខាភិបាល : កម្ពុជាពុំទាន់មានអ្នកឆ្លងជំងឺអុតស្វាពីបុរសនីហ្សេរីយ៉ាទេ

បុរសជនជាតិនីហ្សេរីយ៉ាដែលគេរកឃើញមានជំងឺអុតស្វាយ

ភ្នំពេញ : អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានកាលពីថ្ងៃទី២៤ ខែកក្កដាម្សិលមិញថា រហូតមកដល់ពេលនេះកម្ពុជាមិនទាន់មានអ្នកឆ្លងជំងឺអុតស្វាពីបុរសជនជាតិនីហ្សេរីយ៉ានោះទេ ។

បុរសជនជាតិនីហ្សេរីយ៉ាដែលគេរកឃើញមានជំងឺអុតស្វាយ

លោកស្រី ឱ វណ្ណឌីន ថ្លែងថា ៖ “មកទល់ពេលនេះ យើងរកឃើញអ្នកដែលពាក់ព័ន្ធនឹងបុរសជនជាតិនីហ្សេរីយ៉ា ចំនួន ០៥នាក់ហើយ តែជាករណីដែលពាក់ព័ន្ធប៉ុណ្ណោះ ហើយយើងបានណែនាំឱ្យពួកគាត់នៅដោយឡែកសម្រាប់តាមដានសុខភាពពួកគាត់ ដើម្បីរង់ចាំលទ្ធផលបញ្ជាក់ជាផ្លូវការ។ ពួកគាត់ទាំង ០៥នាក់នេះ មិនទាន់បង្ហាញសញ្ញាណាមួយ ដែលបញ្ជាក់ពីការឆ្លងនៅឡើយទេ ទោះជាយ៉ាងណាពួកគាត់ចាំបាច់ត្រូវនៅដាច់ដោយឡែក នៅផ្ទះរបស់ពួកគាត់ និងតាមដានសុខភាពផ្ទាល់ខ្លួន ហើយត្រូវរាយការណ៍ជូនក្រុមគ្រូ ពេទ្យ ប្រសិនបើមានចេញរោគសញ្ញាណាមួយដែលសង្ស័យ និងត្រូវបានរក្សាសណ្តាប់ធ្នាប់ រក្សាសុវត្ថិភាព និងឃ្លាំមើលដោយអាជ្ញាធរមានសមត្ថកិច្ច នៃរដ្ឋបាលរាជធានីភ្នំពេញ “។

បុរសជនជាតិនីហ្សេរីយ៉ា អូម៉ុង ស៊ីហាហ្សីរីម (Osm ond Shiharzirim) អាយុ២៧ ឆ្នាំបានលួចឆ្លង ដែនពីប្រទេសថៃចូលមកកម្ពុជាហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែកក្កដាឆ្នាំ ២០២២ នៅម្ដុំផ្សារដើមថ្កូវ ក្នុងខណ្ឌចំការមន។

សូមបញ្ជាក់ថា រោគសញ្ញាអុតស្វាមានដូចជា មានកន្ទួលរមាស់ជាមួយពងទឹកនៅលើមុខ បាតដៃ ប្រអប់ជើង ដងខ្លួន ភ្នែក និងមាត់ ។ល។ រួមជាមួយនឹងអាការៈគ្រុនក្តៅ ហើមកូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ និងឈឺខ្នង ព្រមទាំងអស់កម្លាំងជាដើម ហើយជំងឺនេះឆ្លង តាមរយៈការប៉ះស្បែកនឹងស្បែក ការប៉ះពាល់ផ្ទាល់ ការប៉ះមាត់នឹងស្បែក ការប៉ះកម្រាលពូកខ្នើយ កន្សែង ពោះគោ សម្លៀកបំពាក់ ឬវត្ថុដែលមានមេរោគ៕

Advertisement
Advertisement