Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្លាប់នារីម្នាក់ពីខេត្តមណ្ឌលគិរី រួចរត់គេចខ្លួនដល់ខេត្តត្បូងឃ្មុំ ឥឡូវប៉ូលិសក្របួចបាន

ជនសង្ស័យជាឃាតក ដែលប៉ូលីសចាប់បញ្ជូនពីខេត្តត្បូងឃ្មុំ

មណ្ឌលគិរី : សមត្ថកិច្ចឲ្យដឹងថា គេបានចាប់ខ្លួនបុរសម្នាក់កាលពីថ្ងៃទី២៦កក្កដាម្សិលមិញពីខេត្តត្បូងឃ្មុំបន្ទាប់ពីបុរសរូបនោះបានសម្លាប់នារីដែលជាគូស្នេហ៍របស់ខ្លួនកាលពីចុងខែមិថុនាកន្លងទៅ នៅចំណុចភូមិស្រែអណ្ដោល ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌល គីរី ។

ជនសង្ស័យជាឃាតក ដែលប៉ូលីសចាប់បញ្ជូនពីខេត្តត្បូងឃ្មុំ

ជនសង្ស័យឈ្មោះ ឆៃ សុខា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិចំបក់ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ ចំណែកនារីរងគ្រោះឈ្មោះ សារិក ហៅលិ ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិស្រែអណ្ដោល ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌល គីរី ។

នារីរងគ្រោះ

បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសាកសួរដោយប៉ូលិស នៃស្នងការដ្ឋានខេត្តមណ្ឌលគិរីដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕

Advertisement
Advertisement