Connect with us

Hi, what are you looking for?

ក្នុងស្រុក

សប្បាយក្នុងពិធីកាប់ក្របីផឹកស្រា ស្រវឹងខ្លាំងកាប់មនុស្សរបួសធ្ងន់ម្នាក់

ជនបង្កឈ្មោះ ព្រីង រស្មី

មណ្ឌលគិរី : បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗបន្ទាប់ពីស្រវឹងខ្លាំងក្នុងពិធីកាប់ក្របីផឹកស្រាហើយទាញដាវកាប់អ្នកចូលរួមបណ្ដាលឲ្យរបួសធ្ងន់ម្នាក់ និងអ្នកផ្សេងទៀតភ័យខ្លាចរត់ចែកផ្លូវគ្នា ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៧ កក្កដា ម្សិលមិញ នៅ ក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

ជនបង្កឈ្មោះ ព្រីង រស្មី

ជនសង្ស័យឈ្មោះ ព្រីង រស្មី ភេទប្រុសអាយុ៣៧ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ -ទីលំនៅបច្ចុប្បន្ន នៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
ចំណែកជនរងគ្រោះឈ្មោះ សែម ម្លាវ ភេទប្រុស អាយុ ៥៦ ឆ្នាំជនជាតិព្នង មុខរបរកសិករ ស្រុកកំណើត ភូមិពូត្រុំ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី សព្វថ្ងៃស្នាក់នៅភូមិឃុំកេីតហេតុខាងលេី។

ជនរងគ្រោះដែលជាជនជាតិព្នងត្រូវបានជនបង្ករកាប់ឱ្យរបួសធ្ងន់

សាក្សីបាននិយាយថា ជនបង្កបានចូលរួមក្នុងពិធីកាប់ក្របីផឹកស្រាដ៏សប្បាយនោះ ក្រោយមកក៏ទាស់ពាក្យសម្ដីគ្នា ហើយគេក៏បានរត់យកដាវកាប់ទៅលើជន រងគ្រោះចំកញ្ចឹង.ក បណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង ។

បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានប៉ូលីស នៃអធិការ ដ្ឋាននគរបាលស្រុកពេជ្រាដាសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕

Advertisement
Advertisement