Connect with us

Hi, what are you looking for?

ក្នុងស្រុក

តុលាការសម្រេចឃុំខ្លួនម្ចាស់ក្រុមហ៊ុនអចនទ្រព្យ ប៊ុណ្ណារៀលធី គ្រុប រឿងប្រើអាវុធខុសច្បាប់

លោក សឹង ប៊ុណ្ណា ថៅកែក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប

សៀមរាប : សាលាដំបូងខេត្តសៀមរាបកាលពីល្ងាចថ្ងៃទី ៣១ កក្កដា ម្សិលមិញ បានសម្រេចឃុំខ្លួនជនសង្ស័យ ស៊ឹង ប៊ុណ្ណា អ្នកជំនួញផ្នែកអចលនទ្រព្យល្បីឈ្មោះ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទប្រើប្រាស់អាវុធខុសច្បាប់។

លោក សឹង ប៊ុណ្ណា ថៅកែក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប

យោងតាមប្រភពពីសមត្ថកិច្ចឲ្យដឹងថា ករណីបាញ់បោះសេរីនេះ បង្កឡើងដោយឈ្មោះ ស៊ឹង ប៊ុណ្ណា ភេទប្រុសអាយុ ៤៧ឆ្នាំ មុខរបរ អ្នកជំនួញ។ ដោយសារ ខឹងប្រពន្ធ ជនសង្ស័យ បានបាញ់ឡើងលើចំនួន៤ គ្រាប់ ដោយអាវុធម៉ាកK59 លេខ2249 ផលិតនៅប្រទេសរុស្ស៊ី ។ ក្រោយការបាញ់ ជនសង្ស័យបានចូលក្នុងបន្ទប់ដេកដោយកាន់កាំភ្លើងទៅជាមួយផងដែរ ។ សមត្ថកិច្ចបានប្រើពេលជិត១ថ្ងៃដើម្បីនាំខ្លួនជនសង្ស័យទៅតុលាការ ៕

Advertisement
Advertisement