Connect with us

Hi, what are you looking for?

អន្តរជាតិ

អាមេរិក : វត្តមានលោកស្រី Pelosi នៅតៃវ៉ាន់មិនប៉ះពាល់ដល់អធិបតេយ្យភាពចិនទេ

លោកស្រី Pelosi នៅលើទឹកដីតៃវ៉ាន់កាលពីយប់មិញ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់អាមេរិកបានអវត្តមានប្រមាណ២៥ឆ្នាំពីដែនដីកោះនេះ

តៃប៉ិ : អ្នកនាំពាក្យសន្តិសុខជាតិរបស់រដ្ឋអាមេរិកលោក John Kirby បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានបន្ទាប់ពីលោកស្រី Nancy Pelosi ទៅដល់តៃវ៉ាន់កាលពីយប់មិញថា វត្តមានរបស់លោកស្រីមិនប៉ះពាល់ដល់អធិបតេយ្យភាពរបស់ចិនទេ ។

លោកស្រី Pelosi នៅលើទឹកដីតៃវ៉ាន់កាលពីយប់មិញ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់អាមេរិកបានអវត្តមានប្រមាណ២៥ឆ្នាំពីដែនដីកោះនេះ

លោកថា ដំណើរទស្សនកិច្ចនេះគឺស្របតាមគោល នយោបាយយូរអង្វែង របស់សហរដ្ឋអាមេរិកចំពោះចិន ។ ហើយថា ” ដំណើរទស្សនកិច្ចនេះគ្មានហេតុផលណាមួយដើម្បីក្លាយជាព្រឹត្តិការណ៍ជំរុញឱ្យមានវិបត្តិ ទំនាស់ទេ ” ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចទៅកាន់តៃវ៉ាន់របស់លោកស្រី Nancy Pelosi ប្រធានសភាអាមេរិកនេះត្រូវបានព្រមានជាបន្តបន្ទាប់ដោយរដ្ឋាភិបាលចិនដែលថា វាជាការ “លេងភ្លើង” ។ តែតាមពិតលោកស្រី Pelo si និងក្រុមការងារ បានទៅដល់តៃវ៉ាន់ ប្រកបដោយសុវត្ថិភាព ៕

Advertisement
Advertisement