Connect with us

Hi, what are you looking for?

អន្តរជាតិ

លោកស្រី Liz Truss ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីផ្លូវការរបស់អង់គ្លេស

លោកស្រី ដែលទើបត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីរបស់អង់គ្លេស

លោកស្រី Liz Truss បានក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសផ្លូវការហើយកាលពីថ្ងៃទី៦ ខែកញ្ញា បន្ទាប់ ពីជួបជាមួយមហាក្សត្រី Elizabeth II ។ នេះបើតាមការ ផ្សាយរបស់ AP ។

លោកស្រី Liz Truss ដែលទើបត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីរបស់អង់គ្លេស

បន្ទាប់ពីត្រូវបានជ្រើសតាំងជាប្រធានបក្សអភិរក្សនិយម ដោយសមាជិកបក្ស លោកស្រី Liz Truss នៅថ្ងៃទី៦ ខែកញ្ញា បានធ្វើដំណើរទៅស្កុតឡែន ដើម្បីជួបមហាក្សត្រអង់គ្លេស Elizabeth II។ ក្នុងជំនួបនាប្រាសាទ Balmoral លោកស្រី  Truss ត្រូវបានមហាក្សត្រ ស្នើឱ្យរៀបចំរដ្ឋាភិបាលថ្មីមួយ បន្ទាប់ពីលោក បូរីស ចនសុន ចុះចេញពីតំណែង ក្នុងជំនួបជាមួយមហាក្សត្រក្នុងថ្ងៃដដែលនោះ។

«មហាក្សត្រ បានទទួលលោកស្រី Liz Truss សមា ជិកសភាថ្ងៃនេះ និងបានស្នើលោកស្រីរៀបចំរដ្ឋាភិបាលថ្មី»។ សេចក្តីថ្លែងការណ៍មួយរបស់ព្រះរាជ វាំង Buckin gham ចេញថ្ងៃទី៦ ខែកញ្ញាបានបញ្ជាក់បែបនេះ ដោយបន្ថែមថា លោកស្រី Truss បានទទួលសំណើនោះ។ បន្ទាប់ពីការតែងតាំងពីមហាក្សត្រ លោកស្រី Truss បានក្លាយជានាយករដ្ឋមន្រ្តីស្រ្តីទី៣ របស់អង់គ្លេស បន្ទាប់ពីលោកស្រី Margaret Thatcher និងលោកស្រី Theresa May។

លោកស្រី Truss នៅថ្ងៃទី៥ ខែកញ្ញា សមាជិកបក្សអភិរក្សនិយម ដែលមានចំនួនប្រមាណ ១៧ម៉ឺននាក់ បានបោះឆ្នោតធ្វើជាប្រធានបក្ស ដោយយកឈ្នះលោក Rishi Sunak អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ។ ការក្លាយជានាយករដ្ឋមន្រ្តីនេះ ធ្វើឡើងស្របពេលអង់គ្លេស កំពុងប្រឈមវិបត្តិជាច្រើនដូចជា សង្រ្គាមនៅអ៊ុយក្រែន និងវិបត្តិប្រភពថាមពល។ បន្ទាប់ពីជំនួបជាមួយមហាក្សត្រ លោកស្រី Truss ត្រូវបានរំពឹងថា នឹងថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិរបស់ខ្លួនផង៕

លោកស្រី Liz Truss ត្រូវបានស្វាគមន៍ដោយម្ចាស់ក្សត្រី Elizabeth II 

Advertisement
Advertisement