Connect with us

Hi, what are you looking for?

អន្តរជាតិ

គឹម ជុង​អ៊ុន បង្ហាញមុខ​ជាលើកដំបូង ក្រោយពី​មាន​ពាក្យ​ចរ​ចាម​អារាម​ថា​លោក​ឈឺធ្ងន់​

លោក គឹម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង បាន​បង្ហាញខ្លួន​ជា​សាធារណៈ​ដ៏​ភ្ញាក់ផ្អើល ក្រោយពី​មាន​ពាក្យ​ចរ​ចាម​អារ៉ាម ជាច្រើន​នា​ពេល​កន្លងមក ដោយ​ថា លោក​ធ្លាក់ខ្លួន​ឈឺ​វះកាត់​បេះដូង។

នៅ​ថ្ងៃទី២ ខែឧសភា សារព័ត៌មាន​ជាតិ​កូរ៉េខាងជើង KCNA បាន​ផ្សាយ​ថា មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​បង្ហាញ​វត្តមាន ជាមួយ​ប្អូនស្រី ក្នុង​ពិធីសម្ពោធ​រោងចក្រ​ផលិត​ជី​កសិកម្ម ។ ការ​បង្ហាញ​វត្តមាន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារតែ​លោក​មាន​សុខភាព​ល្អ​ធម្មតា មិន​មាន​ជំងឺ ឬការវះកាត់ ដូច​ពាក្យ​ចរ​ចាម​អារ៉ាម​នោះ​ឡើយ។

សារព័ត៌មាន​ជាតិ​កូរ៉េខាងជើង​ ​KCNA បាន​ផ្សាយ​ថា លោក គីម ជុង​អ៊ុន បាន​កាត់ខ្សែបូ​សម្ពោធ​រោងចក្រ​ផលិត​ជីSunchon phosphatic នៅ​ទីក្រុង Sunchon ភាគ​ខាងជើង​ទីក្រុង​ព្យុងយ៉ាង។ ពលរដ្ឋ និង​ថ្នាក់ដឹកនាំ​កូរ៉េខាងជើង​បាន​ទះដៃ​អបអរសាទរ ដល់​មេដឹកនាំ​ជាន់ខ្ពស់ ដែល​ជា​អ្នក​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ ​គឺ​ផលិត​ជី​កាសិ​កម្ម​ដោយខ្លួនឯង ជា​ការ​ពង្រឹង​ដល់​សេដ្ឋកិច្ច​ជាតិ។

តាម​សារព័ត៌មាន KCNA ថា ក្នុង​ពិធី​នោះ​មាន មន្ត្រី​កូរ៉េខាងជើង ជាច្រើន​រូប ក្នុង​នោះ​មាន​ប្អូនស្រី​ ​Kim Yo Jong ដែល​ជា​ស្ត្រី​មាន​ឥទ្ធិពល​បំផុត​របស់​កូរ៉េខាងជើង បន្ទាប់ពី មេដឹកនាំ គីម ជុង​អ៊ុន។ លោក​គឺ មាន​ភាព​សប្បាយរីករាយ​យ៉ាង​ខ្លាំង​ពេល​កាត់ខ្សែបូ​សម្ពោធ​រោងចក្រ​ខាងលើ ហើយ​តាមរយៈ​រូបភាព លោក គីម ជុង​អ៊ុន មិន​មាន​ជំងឺ​អ្វី​នោះ​ឡើយ​៕

Advertisement
Advertisement