Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

កម្ពុជា​-ថៃ ជួបពិភាក្សា​គ្នា​ពី​លទ្ធភាព​បើក​ច្រកព្រំដែន​ឡើងវិញ​

(បាងកក​)៖ គណៈប្រតិភូ​កម្ពុជា​-ថៃ កាលពី​ថ្ងៃទី៣០ ខែមិថុនា កន្លងទៅ​នេះ បាន​ជួបពិភាក្សា​គ្នា​អំពី​លទ្ធភាព​បើក​ច្រក​អន្ដរ​ជាតិ​សំ​ខាន់​ៗឡើងវិញ ដែល​ស្ថិតនៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ទម្លាយ​ភាព​ជាប់​គាំង​ផ្នែក​សេដ្ឋកិច្ច ដែល​បណ្តាល​មក​ពី​វិធានការណ៍​រឹត​បន្តឹង​ការ​ធ្វើដំណើរ​ចេញចូល ដើម្បី​បង្ការ​ការ​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វីត១៩។

កិច្ចពិភាក្សា​នោះ ប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ លោក អ៊ូក សោភ័ណ ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ និង​ប្រតិភូ​ធុរជន​ថៃ ដឹកនាំ​ដោយ​លោក ឆា​នី​ត ចាន់​ឆៃ​ណា​រ៉ុង (Chanitr Charnchainarong​) ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃឡង់​ដ៏​-កម្ពុជា នៅ​ស្ថាន​ឯកអគ្គ​រាជទូត​កម្ពុជា នាទី​ក្រុង​បាងកក។

នៅក្នុង​ជំនួប គណៈប្រតិភូ​ទាំងពីរ​គ្រោង​លើក​សំណើ​ទៅកាន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​-ថៃ ដើម្បី​បើក​ច្រក​អន្ដរ​ជាតិ​ប៉ោយប៉ែត​-ខ្ល​ងលឹ​ក ដែល​ស្ថិតនៅ​ចន្លោះ​ព្រំ​ទល់​ខេត្ត​បន្ទាយមានជ័យ (កម្ពុជា​) និង​ខេត្ត​ស្រះ​កែវ (ថៃឡង់​ដ៏​) សម្រាប់​ភ្ញៀវ​ទេសចរ​កម្ពុជា ដែល​ត្រូវការ​មក​ពិនិត្យ​ជំងឺ​នៅក្នុង​ប្រទេស​ថៃ និង​ធុរជន​ថៃ ដែល​ត្រូវការ​ចូល​ទៅ​វិនិយោគ​នៅ​កម្ពុជា ដោយមាន​កំណត់​ចំនួន​ក្នុង​មួយថ្ងៃ។

ប្រសិនបើ​គម្រោង​ខាងលើ​ទទួល​បាន​ជោគជ័យ ភាគី​ទាំងពីរ​នឹង​ដាក់​សំ​ណើរ​ទៅកាន់​ប្រមុខ​រដ្ឋាភិបាល ដើម្បី​សុំ​បើក​ច្រក​អន្តរ​ជា​តិ​ផ្សេង​ៗទៀត​មាន​ដូចជា៖ ច្រក​អន្តរជាតិ​អូរ​ស្មាច់ (ខេត្ត​ឧត្តរមានជ័យ​) និង​ចុង​ជាំ (ខេត្ត​សុរិន្ទ​), ច្រក​អន្តរជាតិ​ដូង (បាត់ដំបង​) និង​បាន​ឡែម (ច័ន្ទ​បូរី​), និង​ច្រក​អន្តជាតិ​ចាំយាម (កោះកុង​) និង​ហា​តឡេ​ក (ត្រា​ត) ជាដើម។ល។ ដើម្បី​ជំរុញ​លំហូរ​ទេសចរណ៍ និង​ពាណិជ្ជ​កម្ម​ទេ្វ​ភាគី សំដៅ​ស្តារ​ឡើងវិញ​នូវ​ចរន្ត​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ។

យោង​តាម​ទិ​ន្ន័​យពី​ក្រសួង​ពាណិជ្ជកម្ម​ថៃ នៅក្នុង​រយៈពេល ៤ខែ​ដំបូង​នៃ​ឆ្នាំនេះ ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-ថៃ សម្រ​ចបា​នទឹកប្រាក់ ៣,១ប៊ី​លាន​ដុល្លារ កើនឡើង ១៨,៣​% ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៩។ ក្នុង​នោះ ការនាំចេញ​របស់​កម្ពុជា​ទៅ​ថៃ មាន​ទឹកប្រាក់ ៦៨៧លាន​ដុល្លារ កើនឡើង ១០៦​% ចំណែក​ការនាំចូល​មាន​ទឹកប្រាក់ ២,៤ប៊ី​លាន​ដុល្លារ កើនឡើង ៥,៦​%៕

Advertisement
Advertisement