Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រោយ​បញ្ចប់ការធ្វើចត្តាឡីស័ក រដ្ឋមន្រ្តីក្រសួងកសិកម្ម​ធ្វើដំណើរ​​ទៅ​ខេត្ត​ជុំវិញបឹងទន្លេសាប

លោក វេង សាខុន ចុះពិនិត្យ​ការប្រមូលរបស់ពលរដ្ឋនៅបណ្តាខេត្តជុំវិញបឹងទន្លេសាប

បន្ទាយមានជ័យ – នៅព្រឹកថ្ងៃចន្ទ​នេះ លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហោះរូប ពីសកម្មភាពការងារជាធម្មតារបស់លោក​ឡើងវិញទៅ​កាន់ខេត្ត​នៅជុំវិញ​តំបន់ទន្លេសាប បន្ទាប់ពីការធ្វើចត្តាឡីស័ករបស់លោក​បាន​បញ្ចប់ ហើយ​ពុំ​រកឃើញ​វិជ្ជមាន​វីរុស​កូវីដ​១៩។

លោក វេង សាខុន ចុះពិនិត្យ​ការប្រមូលរបស់ពលរដ្ឋនៅបណ្តាខេត្តជុំវិញបឹងទន្លេសាប

លោក វេង សាខុន បានសរសេរនៅលើបណ្តាញសង្គមនៅព្រឹកនេះថា «ចប់កម្មវិធីនៅខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២ដដែល ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយដោយឯកឧត្តម ប៉ែន កុសល អភិបាលនៃគណអភិបាលខេត្តឧត្តរមានជ័យ និងសហការីបានបន្តដំណើរមកពិនិត្យមើលរកទីតាំងថ្មីដែលត្រូវបង្កើតមជ្ឈមណ្ឌលផលិតពូជស្រូវ និងសកម្មភាពប្រមូលផលស្រូវរដូវរស្សានៅឃុំពង្រ ស្រុកចុងកាល់»។

ក្នុងនោះ បើ​តាមលោកអភិបាលខេត្តបន្ទាយមានជ័យថា ខេត្តនេះមានសំណាងល្អជាងខេត្តដទៃទៀតដែលមិនបានជួបគ្រោះមហន្តរាយទឹកជំនន់ធ្ងន់ធ្ងរដែលធ្វើឲ្យប៉ះពាល់ដំណាំស្រូវ។ នៅរដូវរស្សាកន្លងមកខេត្តសម្រេចដាំដុះស្រូវស្រាលដើមរដូវ ស្រូវកណ្តាល និងស្រូវធ្ងន់បានចំនួន ៩ ៥៧៨៦ហ.ត ហើយបច្ចុប្បន្នកំពុងមមាញឹកប្រមូលផលស្រូវជាបណ្តើរៗសរុបបានចំនួន ៤ ១៤៨០ហ.ត គិតមកទល់ថ្ងៃទី១៧ ខែវិច្ឆិកា ហើយអ្វីដែលប្រជាកសិករកំពុងប្រឈមគឺប្រមូលផលមិនទាន់ ដោយសារខ្វះម៉ាស៊ីនច្រូត។

រដ្ឋមន្រ្តីក្រសួងកសិកម្ម និង​ក្រុមការងារ

ជាមួយ​គ្នា​នេះដែរ លោករដ្ឋមន្ត្រីបានចូលរួមអបអរសាទរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តដែលបានសម្រេច លើការងារបង្កបង្កើនផលតាមផែនការគ្រោងទុក ហើយ​លោក​ក៏​បានលើកទឹកចិត្តឲ្យបងប្អូនខិតខំប្រមូលផលស្រូវឲ្យបានទាន់ពេលវេលា ចៀសវាងការខូចខាត និងបាត់បង់ទិន្នផល៕

Advertisement
Advertisement