Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជា និងវៀតណាមសាទររាល់ចំណាត់ការព្រំដែន រវាងប្រទេសទាំងពីរ

ការផ្ទៀងផ្ទាត់ ការបោះបង្គោលព្រំដែន

ភ្នំពេញ : នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ២៤ វិច្ឆិកា ម្សិលមិញ មេដឹកនាំកម្ពុជាសម្តេចហ៊ុន សែន និងលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម បានសាទរ រាល់ចំណាត់ការនានាលើករណីព្រំដែន ទាំងអតីតកាល និងបច្ចុប្បន្ន ។

ការផ្ទៀងផ្ទាត់ ការបោះបង្គោលព្រំដែន

យោងតាមលទ្ធផល នៃកិច្ចពិភាក្សាដែលចេញដោយក្រសួងការបរទេសកម្ពុជា ថា នាយករដ្ឋមន្ត្រីទាំងពីរបានអបអរសារទរចំពោះការផ្តល់សច្ចាប័នលើសន្ធិ សញ្ញាបំពេញបន្ថែម លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គម និយមវៀតណាម ព្រមទាំងលើពិធីសារទទួល ស្គាល់ការខ័ណ្ឌសីមា និងបោះ បង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គម និយមវៀតណាមឆ្នាំ២០១៩។

ជាមួយគ្នានាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរក៏បានគូសបញ្ជាក់នូវសារសំខាន់ នៃការផ្លាស់ប្តូរផែនទីឋាន លេខាព្រំដែនរវាងកម្ពុជា និងវៀតណាម។ ភាគីទាំង ពីរ បានឯកភាពពន្លឿននីតិវិធីដើម្បីផ្លាស់ប្តូរលិខិតតូបករណ៍ នៃការផ្តល់សច្ចាប័ន លើសន្ធិសញ្ញាបំពេញបន្ថែម និងពិធីសារឆ្នាំ២០១៩ ឱ្យបានឆាប់តាមដែលអាចធ្វើបាន។

ក្នុងនោះថ្នាក់ដឹកនាំទាំងពីរ ក៏បានប្តេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីដោះស្រាយកំណាត់ខ្សែព្រំដែនដែលនៅសេសសល់ចំនួន១៦% ក្នុង គោលបំណងប្រែក្លាយព្រំដែនកម្ពុជា-វៀតណាមជាព្រំដែនសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការ អភិវឌ្ឍ ។ ថែមលើនេះថ្នាក់ដឹកនាំទាំងពីរ ក៍បានគូសបញ្ជាក់ផងដែរពីសារសំខាន់ នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃគណៈកម្មការចម្រុះ កម្ពុជា-វៀតណាមលើកទី១៨ ដែលគ្រោង នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងបាវិត ខេត្តស្វាយរៀង ប្រទេសកម្ពុជា ៕

នាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម

Advertisement
Advertisement