Connect with us

ក្នុងស្រុក

អ្នក​ពាក់ព័ន្ធព្រឹត្តិការណ៍​២៨វិច្ឆិកា ចំនួន៨នាក់បន្ថែមទៀត​ត្រូវ​រកឃើញ​វិជ្ជមានកូវីដ​១៩

ចុះផ្សាយ

on

ភ្នំពេញ – តាមសេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​កម្ពុជានៅព្រឹក​ថ្ងៃទី៣០ ខែវិច្ឆិកានេះ​បាន​បញ្ជាក់ថា មាន​មនុស្ស​ចំនួន៨នាក់បន្ថែមទៀត ដែលសុទ្ធសឹងតែជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍ ២៨វិច្ឆិកា ត្រូវ​រកឃើញ​វិជ្ជមាន​វីរុស​កូវីដ​១៩។

មកទល់ពេលនេះ មានមនុស្ស​១៥នាក់ហើយ ត្រូវ​រកឃើញ​វិជ្ជមាន​កូវីដ​១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា

អ្នកទាំង៨នោះ​រួម​មាន ៖
– ស្រ្តីជនជាតិខ្មែរអាយុ ៣៦ឆ្នាំ ស្នាក់​នៅ​សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ មាន​ស្វាមី​ជាអនុ​ប្រធាន​នាយកដ្ឋាន​ពន្ធនាគារ នៃក្រសួងមហាផ្ទៃ។
– ស្រ្តីជនជាតិខ្មែរ អាយុ២៤ឆ្នាំ ស្នាក់​នៅ​សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមាន​ស្វាមីបម្រើ​ការ​នៅ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃក្រសួងមហាផ្ទៃ។
– ស្រ្តីជនជាតិខ្មែរ អាយុ ៤៥ឆ្នាំ ស្នាក់​នៅ​សង្កាត់និរោធ ខណ្ឌច្បារ​អំពៅ រាជធានីភ្នំពេញ ជា​ម្តាយ​មីង​របស់អ្នកជំងឺកូវីដ​១៩ថ្មី ដែល​រកឃើញ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨វិច្ឆិកា។
– ស្រ្តីជនជាតិខ្មែរ អាយុ ៣០ឆ្នាំ ស្នាក់​នៅ​សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាគ្រួសារ​អ្នក​បើកបររបស់អ្នកជំងឺកូវីដ​១៩ថ្មី ដែលរកឃើញ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍២៨វិច្ឆិកា។
– ស្រ្តីជនជាតិខ្មែរ ស្នាក់​នៅ​សង្កាត់​និរោធ ខណ្ឌច្បារ​អំពៅ រាជធានីភ្នំពេញ ជាអ្នក​ប៉ះពាល់​ផ្ទាល់ជាមួយ​អ្នកជំងឺកូវីដ​១៩ថ្មី ដែល​រកឃើញ​ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា។
– បុរសជនជាតិខ្មែរ ស្នាក់​នៅ​សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាម្តាយ​មីង​របស់អ្នក​ជំងឺកូវីដ​១៩ថ្មី ដែលរកឃើញ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨វិច្ឆិកា។
– កុមារាជនជាតិខ្មែរ អាយុ ៧ឆ្នាំ ស្នាក់​នៅ​សង្កាត់​និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជា​ក្មួយ​ប្រុស​របស់អ្នកជំងឺកូវីដ​១៩ថ្មី ដែលរកឃើញ​ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។
– បុរសជនជាតិខ្មែរ អាយុ ៣៤ឆ្នាំ ស្នាក់​នៅ​សង្កាត់និរោធ ខណ្ឌច្បារ​អំពៅ រាជធានីភ្នំពេញ ដែលជាអ្នក​ប៉ះពាល់​អ្នកជំងឺកូវីដ​១៩ថ្មី ដែលរកឃើញ​ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។

Advertisement
ក្នុងស្រុក49 នាទី ago

ឯកឧត្តម គួច ចំរើន ផ្តល់រថយន្តពន្លត់អគ្គីភ័យចំនួន ០៣គ្រឿង ជូនស្នងការនគរបាលខេត្តព្រះសីហនុ

ក្នុងស្រុក4 ម៉ោង ago

ពូ ហ៊ន ត្រូវ​ស្នងការ​នគរបាល​ខេត្តកណ្តាល កោះហៅ រឿង Live Videos អត់សុំការអនុញ្ញាត

ក្នុងស្រុក4 ម៉ោង ago

អភិបាលខេត្តព្រះសីហនុ ដឹកនាំក្រុមមន្រ្តី និងបុគ្គលិកក្រុមហ៊ុន​ប្រមូលសំរាម KSWM បរិច្ចាគឈាម

ក្នុងស្រុក4 ម៉ោង ago

អភិបាលខេត្តព្រះសីហនុអញ្ជើញសំណេះសំណាលជាមួយមន្ត្រីសុខាភិបាលមកពីមណ្ឌល សុខភាព និងប៉ុស្តិ៍សុខភាព នៅក្នុងខេត្តព្រះសីហនុ

ក្នុងស្រុក6 ម៉ោង ago

សម្តេចតេជោឯកភាព​ឲ្យ​ធ្វើការ​និរាករណ៍លើលិខិតរបស់អាជ្ញាធរ ក្រោយ​មាន​ការ​រំលោភយកដីរដ្ឋនៅខេត្តមណ្ឌលគិរី

ក្នុងស្រុក2 ថ្ងៃ ago

គំរាមសម្លាប់ប្រពន្ធ, ប្រពន្ធរត់ទៅប្តឹងមេភូមិ កាប់​មេភូមិ​ត្រូវ​៦ពូថៅ រួច​ដុតម៉ូតូ និង​ផ្ទះ​ខ្លួនឯងចោល

សេដ្ឋកិច្ច2 ថ្ងៃ ago

ក្រុមហ៊ុន​មួយ​ទៀត​គ្រោង​បើក​រោងចក្រ​កាត់ដេរ​នៅ​ស្រុកទ្រាំង ខេត្តតាកែវ ក្នុងទុនវិនិយោគជិត៨លានដុល្លារ

ក្នុងស្រុក4 ម៉ោង ago

ពូ ហ៊ន ត្រូវ​ស្នងការ​នគរបាល​ខេត្តកណ្តាល កោះហៅ រឿង Live Videos អត់សុំការអនុញ្ញាត

ក្នុងស្រុក10 ម៉ោង ago

យករថយន្តទៅជួលឲ្យចិន, ចិន​ចាប់បង្ខាំងទុក បង្ខំឲ្យ​ផ្តិតមេដៃ រួចយករថយន្តទៅបាត់

សេដ្ឋកិច្ច1 ថ្ងៃ ago

សណ្ឋាគារ ផាត ថៅវើ បើកសម្ពោធ​នៅ​ក្រុង​ព្រះសីហនុ ទោះ​ពិភពលោក​កំពុង​ជួបវិបត្តិកូវីដ​១៩