Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលក្រុងដូកែវ បញ្ជាឲ្យក្រុមគ្រឿងចក្រដែល​កាយយកអាមថ៍ដីលើខ្នងប្រឡាយទឹកខាងជើងភូមិត្រពាំងឬស្សី ត្រូវរៀបចំលុបឲ្យ​ដូចដើមវិញ

ខ្នងប្រឡាយដែលក្រុមគ្រឿងចក្រកាយយកដីលក់

(តាកែវ) – អភិបាលក្រុងដូនកែវ លោក កង អាណាន់ បានចេញ​បញ្ជាឲ្យ​ក្រុមគ្រឿងចក្រមួយក្រុម មានមេការ សោ ដែលហ៊ានកាយយកអាមច៍ដីលើខ្នងប្រឡាយដំបូកក្រឡឹប ស្ថិត​នៅ​ខាង​ជើងភូមិត្រពាំងឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ធ្វើយ៉ាងណាឲ្យខ្នងប្រឡាយមួយនេះ មានសភាពដូចដើមវិញ ។

ខ្នងប្រឡាយដែលក្រុមគ្រឿងចក្រកាយយកដីលក់

លោក កង អាណាន់ បានថ្លែងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានគ្រឿងចក្រមួយក្រុម បានធ្វើសកម្មភាពកាយយកអាមច៍ដីនៅខ្នងប្រឡាយដំបូកក្រឡឹបរួចមក លោកក៏បានបញ្ជាទៅដល់អាជ្ញាធរសង្កាត់ចុះហាមឃាត់សកម្មភាពកាយនេះ ព្រមទាំងតម្រូវឲ្យក្រុមគ្រឿងចក្រនោះ ធ្វើខ្នងប្រឡាយឲ្យ​ស្អាតដូចដើមវិញ ព្រោះខ្នងប្រឡាយនេះ វាជាផ្លូវសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ ធ្វើដំណើរទៅមក ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មាន​ក្រុមគ្រឿងចក្រមួយក្រុម បានមក​ធ្វើ​សកម្មភាពកាយយកអាមច៍ដីលើខ្នងប្រឡាយដំបូកក្រឡឹប ខណៈ​ដែល​ខ្នងប្រឡាយមួយនេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​រាប់សិប​គ្រួសារ​ប្រើប្រាស់សម្រាប់ជា​ផ្លូវ​ធ្វើដំណើរ ហើយ​អាជ្ញាធរ​មូលដ្ឋាន​បែរជា​មិន​បានដឹងទៀត។

យ៉ាងណាក៏ដោយ គេ​រង់ចាំមើលថា តើ​បញ្ជា​របស់​លោក​អភិបាលក្រុង​ដូនកែវ​មាន​ប្រសិទ្ធភាពដែរ ឬទេ ក្រោយ​ពីក្រុម​គ្រឿងចក្រ​នេះ បាន​កាយ​ដី​ខ្នង​ប្រឡាយ​នោះ​យកទៅលក់អស់ទៅហើយ៕

Advertisement
Advertisement