Connect with us

Hi, what are you looking for?

ក្នុងស្រុក

ភ្ញៀវខាងកូនកម្លោះ ឈ្លោះគ្នាជាមួយ​ភ្ញៀវ​ខាងកូនក្រមុំ ចាក់គ្នាស្លាប់ម្នាក់របួស៥នាក់

(កំពង់ស្ពឺ) ៖ មនុស្ស​ម្នាក់​ត្រូវ​គេ​រាយការណ៍ថាបានស្លាប់ និង​មនុស្ស​៥នាក់​ផ្សេង​ទៀត​បានរងរបួស នៅ​ក្នុងជម្លោះ វាយតប់គ្នាក្នុង​ពិធីមង្គលការមួយ ស្ថិត​ក្នុង​ភូមិ​ធ្លកយល់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្ត​កំពង់ស្ពឺ កាលពីវេលាម៉ោងប្រមាណជិត១១យប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ​២០២១។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រុមបង្កគឺជាភ្ញៀវខាងកូនកម្លោះ និង​កូនក្រមុំ ដោយ​ពួកគេ​បានធ្វើសកម្មភាពវាយប្រតាយប្រតប់គ្នា ហើយ​បានយកកែវគប់គ្នាទៅវិញទៅមក រួច​ក៏​បានចាក់គ្នាបណ្តាលឲ្យ​ស្លាប់ម្នាក់ និងរងរបួសស្រាល៥នាក់តែម្តង។

បើតាមប្រភពនៅកន្លែងកើតហេតុថា ករណីនេះខាងកូនក្រមុំរបួសស្រាល៣នាក់ ក្នុងនោះស្លាប់ម្នាក់ ទី១.ឈ្មោះ ជួន នរាជ ភេទ ប្រុស អាយុ៣០ឆ្នាំ (រងរបួស ធ្ងន់ធ្លាយពោះវៀន)ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត ទី២.ឈ្មោះ សំ ពិសិដ្ឋ ហៅប៉ង់ ភេទប្រុស អាយុ២៩ឆ្នាំ (រងរបួសស្រាល) ៣. ឈ្មោះ ម៉ាច វណ្ណះ ហៅឆក ភេទប្រុស អាយុ២២ឆ្នាំ(របួសស្រាល) ៤. ឈ្មោះមុត ណាំឈាវ ភេទប្រុស អាយុ២៣ឆ្នាំ (របួសស្រាល) ទាំងបួននាក់ នេះ រស់នៅភូមិឃុំ កើតហេតុ ។

ចំណែកខាងកូនកំលោះរបួសស្រាល២នាក់ ទី១. ឈ្មោះ ឡែន ភេទប្រុស រស់នៅភូមិ សាលាគ្រួស ឃុំព្រះនិព្វាន (របួសស្រាល) ទី២. ឈ្មោះ កប តាក់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសាលាគ្រួស ឃុំព្រះនិព្វាន (របួសស្រាល)។

ករណីខាងលើនេះសមត្តកិច្ច កំពុងស្រាវជ្រាវបន្ថែម និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

Advertisement
Advertisement