Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាលក្រុងព្រះសីហនុ បានរៀបចំពិធីពិគ្រោះយោបល់អំពីប្រព័ន្ធត្រួតពិនិត្យ និងកែ​សម្រួល​កម្រៃ​សេវាការប្រមូលសំរាម

ព្រះសីហនុ៖ ឯកឧត្តម តឹករ៉េត សំរេច ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ និង​ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញជាអធិបតី ក្នុងពិធី​​ពិគ្រោះ​យោលប់​ លើការកែ​សម្រួល​កម្រៃ​សេវា​គ្រប់​គ្រង​សំរាម​សំណល់​រឹង​នៅទី​ប្រជុំ​ជន​ក្នុង​ក្រុងព្រះសីហនុ​ និងធ្វើបទបង្ហាញអំពីប្រព័ន្ធបច្ចេកវិទ្យាទំនើប (ប្រព័ន្ធអែប) ដើម្បីអោយប្រជាពលរដ្ឋដឹងថា រថយន្តប្រមូលសំរាមមកដល់គោលដៅណាហើយ ដោយមានចូលរួមពី លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ មន្ត្រីជំនាញ បងប្អូនប្រជាពលរដ្ឋមកពីសង្កាត់ចំនួន៤ផងដែរ។

នាឱកាសនោះ លោក អុី សុខឡេង អភិបាល ក្រុងព្រះសីហនុ បានមានប្រសាសន៍ថា នៅពេលអនុវត្តក្នុងការប្រមូលសំរាម និងសេវា​គ្រប់​គ្រង​សំរាម​សំណល់​រឹង​នៅទី​ប្រជុំ​ជន​ក្នុង​ក្រុងព្រះសីហនុ​ប្រព័ន្ធថ្មីរបស់រដ្ឋបាលក្រុងជាគ្រប់គ្រង ហើយលោកអភិបាលក្រុង សូមធានានៅរាល់សាលារដ្ឋទាំងអស់ចាប់ពីវិទ្យាល័យចុះមកក្រោមដែលស្ថិតនៅក្នុងក្រុងព្រះសីហនុ គឺមិនមានការប្រមូលថវិកាពីថ្លៃសេវាប្រមូលសំរាមនោះទេ។

លោកអភិបាលក្រុងព្រះសីហនុបានបន្តថា នៅរាល់បញ្ហាបង់ថវិកានៅតាមមណ្ឌល និងមន្ទីរពេទ្យរដ្ឋ មន្ទីរពេទ្យឯកជន រួមទាំងមន្ទីរអង្គភាព​ស្ថាប័ន​រដ្ឋ​នៅជុំវិញក្រុងព្រះសីហនុត្រូវនាំគ្នាចូលរួមក្នុងការបង់ថ្លៃសេវាប្រមូលសំរាមតាមផែនការដែលបានកំណត់ ហើយក្នុងនោះលោកអភិបាលក្រុងបានស្នើរអោយប្រជាពលរដ្ឋរួមគ្នាសំអាតអនាម័យការពារបរិស្ថាន ដោយរក្សាអោយបាននូវការវិចខ្ចប់សម្រាមតាមការណែនាំរបស់ស្ថាប័នពាក់ព័ន្ធ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម តឹក រ៉េត សំរេច ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បានមាន​ប្រសាសន៍ថា​ លើការកែ​សម្រួល​កម្រៃ​សេវា​គ្រប់​គ្រង​សំរាម​សំណល់​រឹង​នៅទី​ប្រជុំ​ជន​ក្នុង​ក្រុងព្រះសីហនុ​ ដោយស្របតាមយុទ្ធសាស្ត្រទីក្រុងស្អាត ទីក្រុងគ្មានសំរាម ក៏ដូចជាស្របតាមស្ថានភាពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងក្រុងព្រះសីហនុ ដែលកំពុងឆ្ពោះទៅមុខយ៉ាងឆាប់រហ័ស ដែលអាចចាត់ទុកថាជាទីក្រុងគុជនាសម័យ២០២១ ក្នុងនាមឯកឧត្តមសូមស្នើរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ (រួមគ្នាគិត, រួមគ្នាធ្វើ, រួមគ្នាទទួលផល) ដោយបងប្អូនត្រូវមានការវិចខ្ចប់សំរាមអោយបានល្អ មុនរថយន្តដឹកសំរាមមកដល់តាមផ្ទះរបស់បងប្អូន ហើយការវិចខ្ចប់ទុកសំរាមអោយមានរបៀបតាមការណែនាំរបស់មន្ទីរបរិស្ថាន ក៏ដូចជាការណែនាំរបស់ក្រុមហ៊ុនសំរាម ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ មិនត្រឹមតែប៉ុណ្ណោះ ការវិចខ្ចប់ទុកសំរាមអោយបានល្អ វាក៏ជាផ្នែកមួយក្នុងការថែរក្សានូវសុខមាលភាពរបស់បងប្អូននៅក្នុងសហគមន៍ និងសង្គមគ្រួសាររបស់ខ្លួនផងដែរ។

ឯកឧត្តមបានបន្តទៀតថា ដើម្បីបង្កើតភាពងាយស្រួលក្នុងកិច្ចការនេះក្រសួងពាក់ព័ន្ធបានកំណត់ខ្សែររត់របស់ក្រុមហ៊ុនប្រមូលសំរាម តាមរយៈប្រព័ន្ធបច្ចេកវិទ្យាទំនើបគឺ(ប្រព័ន្ធអែប) ដើម្បីអោយប្រជាពលរដ្ឋដឹងថា រថយន្តប្រមូលសំរាមមកដល់គោលដៅណាហើយ។ ដោយសូមបញ្ជាក់ផងដែរថាក្នុងអង្គវេទិការនេះផងដែរ បងប្អូនប្រជាពលរដ្ឋដែលចូលរួមបានឯកភាពតាមសំណើររបស់លោក តឹករ៉េត សំរេច ប៉ុន្តែពួកគាត់ស្នើរអោយអាជ្ញាធរដែនដី អង្គភាពពាក់ព័ន្ធជួយសម្រួលនៅទីតាំងទុកដាក់សំរាមដោយមានធុងដាក់កាកសំណល់រឹង និងធុងដាក់កាកសំណល់រាវហើយកាកសំណល់ផ្ទះបាយ និងកំណត់ពេលវេលាអោយបានច្បាស់នៅពេលវេលារថយន្តដែលដឹកសំរាម ដោយធ្វើការផ្សព្វផ្សាយអោយបានទូលំទូលាយងាយស្រួលដល់ពួកគាត់ក្នុងការបញ្ចេញសំរាម ព្រោះពួកគាត់មួយចំនួនពុំទាន់ចេះប្រើប្រាស់(ប្រព័ន្ធអែបតាមទូរស័ព្ទ) នៅឡើយទេ៕

ដោយ នាគសមុទ្រ

Advertisement
Advertisement