Connect with us

Hi, what are you looking for?

ក្នុងស្រុក

រកឃើញបុគ្គលិកខារ៉ាអូខេ ឡូហ្ស៊ិត២ នៅខេត្តកណ្តាល មានផ្ទុកវីរុស​កូវីដ​១៩

អាជ្ញាធរក្រុងតាខ្មៅ បានចុះបិទទីតាំងហាងផឹកស៊ី និងខារ៉ាអូខេ (យីហោឡូហ្ស៊ិត២) ស្ថិត​នៅតាមបណ្តោយផ្លូវ២១០ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្តាល និងបានតម្រូវឱ្យបុគ្គលិកក្លឹបខារ៉ាអូខេនៅខេត្តកណ្តាល៧៤នាក់ធ្វើចត្តាឡីស័ក។

បើតាមសមត្ថកិច្ច ការចុះបិទទីតាំងខារ៉ាអូខេ(ឡូហ្ស៊ិត2) នេះធ្វើឡើង បន្ទាប់ពីរកឃើញបុរសម្នាក់ឈ្មោះ គង់ ចាន់ឌី អាយុ ៣៩ឆ្នាំ បម្រើការងារនៅទីនោះ មានផ្ទុកជម្ងឺកូវីដ១៩ ។ បុរសរូបនេះមានប្រពន្ធនៅបម្រើការងារនៅក្លឹបកម្សាន្ត N8 ដែលជាកន្លែងកើតមានឆ្លងកូវីដ-១៩ ក្នុងសហគមន៍នៅក្រុងភ្នំពេញ ទើបសមត្ថកិច្ច និងអាជ្ញាធរ សម្រេចចុះបិទទីតាំងនេះ ជាបណ្តោះអាសន្ន រកអ្នកដែលពាក់ព័ន្ធយកសំណាក និងនាំពួកគាត់យកទៅធ្វើចត្តាឡីស័ក៕

Advertisement
Advertisement