Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជនជាតិចិន៦នាក់នៅខេត្តព្រះសីហនុ មកសុំវិញ្ញាបនបត្របញ្ជាក់សុខភាពដើម្បីត្រឡប់ទៅស្រុកវិញ ទីបំផុតត្រូវរកឃើញថា មានកូវីដ១៩

មន្រ្តីរៀបចំការធ្វើតេស្តរកវីរុសកូវីដ១៩

ព្រះសីហនុ – តាមការ​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នៅព្រឹក​ថ្ងៃនេះ (២៥ កុម្ភៈ) ក្រសួងសុខាភិបាល​បាន​ឲ្យដឹងថា មានមនុស្ស​ចំនួន៧នាក់ ដែលមិន​ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ ត្រូវគេរកឃើញ​វិជ្ជមានកូវីដ​១៩ ដោយ​ក្នុងនោះ​មានជនជាតិខ្មែរម្នាក់ ជា​កង​ទ័ពមួកខៀវ ធ្វើដំណើរ​មក​ពីប្រទេសអាហ្រ្វិក និង ៦នាក់ទៀតជា​ជនជាតិចិន​នៅ​ខេត្តព្រះសីហនុ។

មន្រ្តីរៀបចំការធ្វើតេស្តរកវីរុសកូវីដ១៩

ជនជាតិចិនទាំង៦នាក់ដែលស្នាក់នៅក្រុងព្រះសីហនុនេះ ពួកគាត់មានគោលបំណង​ធ្វើដំណើរ​ទៅប្រទេស​ចិនវិញ ហើយ​ក៏​បាន​ទៅធ្វើ​តេស្ត​ដើម្បី​សុំវិញ្ញាបនបត្រ​បញ្ជាក់សុខភាព​នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០២១។ លទ្ធផលធ្វើតេស្ត​សំណាក​របស់ពួកគាត់ដែលផ្តល់​ដោយ​វិទ្យាស្ថានជាតិសុខភាព​សាធារណៈ នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា ពួកគេមានវិជ្ជមាន​វីរុស​កូវីដ​១៩។

បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាកព្យាបាល​នៅមន្ទីរពេទ្យ​បង្អែក​ខេត្តព្រះសីហនុ៕

Advertisement
Advertisement