Connect with us

Hi, what are you looking for?

អន្តរជាតិ

បៃដិន ហៅសាលក្រមលើសំណុំរឿង Floyd ថា ជាជំហានដ៍ធំ ឆ្ពោះទៅរកយុត្តិធម៌

លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក និងប៉ូលីស អំឡុងច្រត់ជង្គង់លើ.ក វ្លយកាលពីឆ្នាំទៅ

វ៉ាស៊ីនតុន ៖ ប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃអង្គារ (២០ មេសា) បានហៅសាលក្រមដែលមានពិរុទ្ធភាព ក្នុងការកាត់ទោសអតីតមន្រ្តីប៉ូលីសនៅទីក្រុង Minneapolis ដែលត្រូវបានចោទប្រកាន់ពីបទឃាតកម្មលើ លោក ចច វ្លយ (George Floyd) ថា ជា​“ ជំហានដ៏ធំ” ឆ្ពោះទៅរកយុត្តិធម៌នៅសហរដ្ឋអាមេរិក ។ នេះបើតាមការផ្សាយរបស់cna នៅថ្ងៃទី២១ សីហា នេះ ។

លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក និងប៉ូលីស អំឡុងច្រត់ជង្គង់លើ.ក វ្លយ កាលពីឆ្នាំទៅ

លោក Derek Chauvin អាយុ ៤៥ ឆ្នាំ អតីតមន្រ្តីប៉ូលីសនៅទីក្រុង Min​n​e​apolis ត្រូវបានផ្តន្ទាទោសកាលពីម្សិលមិញ ពីបទឃាតកម្មកំរិតទី ២ ឃាតកម្មកំរិតទី ៣ បន្ទាប់ពីគាត់បានលុតជង្គង់អស់រយៈពេលជាង ៩ នាទីនៅលើកញ្ចឹង.ក របស់ Floyd ដែលជាបុរសស្បែកខ្មៅអាយុ ៤៦ ឆ្នាំបណ្ដាលឲ្យស្លាប់ ក្នុងអំឡុងពេលចាប់ខ្លួនកាលពីខែឧសភា ឆ្នាំ ២០២០ ដែលបានធ្វើឱ្យមានការតវ៉ាទូទាំងពិភពលោកប្រឆាំងនឹងភាពសាហាវឃោរឃៅរបស់ប៉ូលីស និងភាពអយុត្តិធម៌ពូជសាសន៍ ៕

Advertisement
Advertisement