Connect with us

Hi, what are you looking for?

ក្នុងស្រុក

រកមុខអ្នកបាញ់គោពលរដ្ឋឃើញហើយ..គឺលោកចៅហ្វាយស្រុកសោះ

លោក អភិបាលស្រុកសាមគ្គីមានជ័យ និងគោដែលគាត់បានបាញ់សម្លាប់ដោយអសុទ្ធចិត្ត

កំពង់ឆ្នាំង ៖ បើទោះបីជាមានការបដិសេធ និងបំភ័ន្ត ថា គោពលរដ្ឋដែលងាប់​បណ្ដាលមក​ពីគេគប់នឹងដុំថ្មក្ដី ក៍កាលពីរសៀល​ថ្ងៃទី០១ ឧសភា ម្សិលមិញ​ តាមរយៈការស្រាវជ្រាវមួយបានបង្ហាញលទ្ធផលហើយ នោះគឺលោក វន ស៊ីផា ចៅហ្វាយស្រុកសាមគ្គីមានជ័យ នៃខេត្តកំពង់ឆ្នាំងសោះជាអ្នកបាញ់ ។

លោក អភិបាលស្រុកសាមគ្គីមានជ័យ និងគោដែលគាត់បានបាញ់សម្លាប់ដោយអសុទ្ធចិត្ត

តា​មសេចក្ដីរាយការណ៍ថា លោក ចៅហ្វាយស្រុកបានប្រើប្រាស់កាំភ្លើងAK47 បាញ់គោនោះចំនួន២គ្រាប់ខណៈដែលហ្វូងគោបានចូលទៅស៊ីស្មៅក្នុងបរិវេញសាលាស្រុក កាលពីថ្ងៃទី៣០ ខែ មេសា ឆ្នាំ ២០២១ ។ តែភ្លាមៗលោក ចៅហ្វាយស្រុកបានបដិសេធឡើងញ័រមាត់ទទ្រើក ថាខ្លួនមិនបានបាញ់ទេ ..ចំណែកលោក សេង ចិន្តា អធិការនគរបាលស្រុកសាមគ្គីមានជ័យ ក៍បានអះអាងដែរថា គោដែលងាប់នោះ បណ្ដាលមកពីគេគប់នឹងដុំថ្ម ។

ប៉ុន្តែយ៉ាងណាក៍ដោយការពិតបានបង្ហាញហើយ គឺជាការបាញ់សម្លាប់​ដោយចៅហ្វាយស្រុក ដែលបានបញ្ជាក់យ៉ាងច្បាស់​ពីការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ ខ្វះការទទួលខុសត្រូវ និងស្មោះត្រង់ រួមទាំងការធ្វើឲ្យផ្ទុះអាវុធ ដែលជាការបំភិតបំភ័យដល់សុវត្ថិភាពសាធារណៈផងដែរ ។ តែគេមិនដឹងថា តាមច្បាប់ នឹងត្រូវដាក់ទោសជននេះ ដោយរបៀបណានោះទេ ៕

ប្ដីប្រពន្ធ ជាម្ចាស់គោ ដែលទទូចទាមទារ​ឲ្យមានការផ្ដល់យុត្តិធម៌ដល់ពួកគាត់

 

Advertisement
Advertisement