Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រុមការងារសាប៊ូលីប៉ាយ ចូលរួមអបអរខួបកំណើតរដ្ឋមន្ត្រីក្រសួងព័ត៌មាន

(ភ្នំពេញ) — ក្រុមការងារសាប៊ូលីប៉ាយ កាលពីព្រឹកថ្ងៃទី ១៦ កញ្ញា នេះ បានចូលរួមអបអរខួបជន្មាយុ៧០ឆ្នាំឈានចូល ៧១ឆ្នាំ របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយបានពាំនាំយកនូវផលិតផលប្រកបដោយគុណភាពរបស់ លីប៉ាយ ជាច្រើនមុខជូនឯកឧត្តម និងក្រុមមន្ត្រីសម្រាប់ប្រើប្រាស់ ។

ក្រុមការងារក្រុមហ៊ុនសាប៊ូលីប៉ាយ ចូលជួបរដ្ឋមន្រ្តីក្រសួងព័ត៌មាន

ឆ្លៀតឱកាសនោះ លោក ម៉ាន់ ពន្លឺពេជ្រ តំណាងក្រុមហ៊ុនសាប៊ូលីប៉ាយបានជំរាបឧត្តមរដ្ឋមន្ត្រីថា ក្រុមហ៊ុនបាននាំយកផលិតផលលីប៉ាយជាច្រើនមុខ ចូលមកក្នុងទីផ្សារកម្ពុជាអស់រយៈពេល២ឆ្នាំមកហើយ , ដោយឆ្លើយតបនូវតម្រូវការរបស់មនុស្សចាប់ពីចុងជើងរហូតដល់ចុងសក់ ។ ក្នុងនោះសម្រាប់សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយគឺមានតាំងពីសាប៊ូបោកខោអាវ ,សាប៊ូលាងដៃ , សាប៊ូសម្អាតបន្ទប់ទឹក សាប៊ូលាងម៉ាស៊ីន ហើយជាពិសេសនោះគឺសាប៊ូលាងចានដែលអាចប្រើប្រាស់ក្នុងការលាងបន្លែសម្លាប់មេរោគបាន។

ចំណុចនេះឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងការភ្ញាក់ផ្អើលដែលវាគឺជាលើកទីមួយហើយ ដែលគេអាចប្រើប្រាស់សាប៊ូលាងចានដើម្បីលាងបន្លែសម្រាប់បរិភោគបាន ។

_

យ៉ាងណាក៏ដោយ តំណាងក្រុមហ៊ុន គឺលោក ម៉ាន់ ពន្លឺពេជ្រ បានអះអាងថា ជាទូទៅកាកសំណល់ចេញពីក្រុមហ៊ុនភាគច្រើនមានសារជាតិគីមី ប៉ុន្តែសម្រាប់កាកសំណល់ដែលចេញពីរោងចក្រក្រុមហ៊ុនសាប៊ូលីប៉ាយ គឺជួយទ្រទ្រង់ជីវិត ដូចបានក្លាយជាចំណីត្រីនិងសត្វនៅក្នុងទឹកដទៃទៀតជាដើម ។

ស្របតាមគោលការណ៍ជាតិជួយយើង យើងជួយជាតិកន្លងទៅក៏ដូចជាបច្ចុប្បន្នក្រុមហ៊ុនសាប៊ូលីប៉ាយបានបំពេញកិច្ចការយ៉ាងសកម្មក្នុងក្របខ័ណ្ឌមនុស្សធម៌ និងសង្គម ដូចជាការជួយដល់សិល្បករ-សិល្បការិនីដែលខ្វះខាត ទុរគតជន កុមារកំព្រា និងចាស់ជរាជាដើម ។ ហើយជាការលើកទឹកចិត្តដល់ការបើកទ្វារសាលាលើកដំបូងក្នុងបរិបទកូវីដ-១៩ នៅឯការឧបត្ថម្ភផលិតផលសាប៊ូ លីប៉ាយដល់វិទ្យាល័យច្បារអំពៅ កាលពីថ្ងៃទី ១៤ កញ្ញា ក្រុមហ៊ុននេះបានប្រកាសជាសាធារណៈថា ក្រុមហ៊ុននឹងបន្តផ្ដល់សាប៊ូដល់គ្រប់បណ្ដាគ្រឹះស្ថាន សិក្សានៅទូទាំងប្រទេស ៕

_

_

_

_

_

Advertisement
Advertisement

Facebook

អត្ថបទទាក់ទង

error: Content is protected !!