Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ឆមាសទី១ ឆ្នាំ​២០២១ កម្ពុជា​នាំ​ចេញអង្ករ២៨ម៉ឺនតោន, ចិននៅតែជាទីផ្សារនាំចេញអង្ករធំជាងគេសម្រាប់កម្ពុជា

យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា រយៈពេលឆមាសទី១នាឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករមានចំនួនសរុប២៨ម៉ឺនតោន។ ក្នុងនោះកម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសចិនមានចំនួនរហូតដល់១៤.៣ម៉ឺនតោន ស្មើនឹង៥១%នៃការនាំចេញអង្ករសរុប។

យ៉ាងណាក៏ដោយ តួលេខនៃការនាំចេញនេះ គឺមានការធ្លាក់ចុះប្រមាណ ២៩ភាគរយ បើធៀបនឹង​ឆ្នាំ​២០២០ តែមានបរិមាណ​ប្រហាក់ប្រហែល​គ្នា​នឹង​ឆ្នាំ​២០១៧ ២០១៧ និង ២០១៩។

ការធ្លាក់ចុះនេះ ត្រូវ​បាន​សហព័ន្ធស្រូវអង្ករ​កម្ពុជា​បញ្ជាក់ថា គឺ​ដោយ​សារ​តែបញ្ហា​ប្រឈម​លើការដឹកជញ្ជូន កង្វះ​សំបក​កុងតឺន័រ ជាពិសេស​ទៅ​កាន់ទីផ្សារ​សហគមន៍អឺរ៉ុប៕

Advertisement
Advertisement