Connect with us

Hi, what are you looking for?

ក្នុងស្រុក

បើករឺម៉កលឿន បុកឡានដឹកគ្រែពីក្រោយស្លាប់ម្នាក់

កំពង់ស្ពឺ : បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីបុកឡានដឹកគ្រែមួយគ្រឿង គ្រាដែលគាត់បើករ៉ឺម៉កលឿនដោយខ្វះការប្រុងប្រយ័ត្ន ។ ហេតុការណ៍នេះបានកើតឡើង នៅលើផ្លូវជាតិលេខ៤១ ចំណុចភូមិព្រៃត្បែង ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ទិដ្ឋភាពនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឲ្យអ្នក បើករ៉ឺម៉កស្លាប់

នគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូអូសរម៉ក០១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ស គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ហ៊ន នុត ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិត្រពាំងខ្នា ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងត្បូងឆ្ពោះមកទិសខាងជើង លុះដល់ចំណុចកើតហេតុបានបុកគូថរថយន្តដឹកគ្រែ០១គ្រឿង ម៉ាក Hyundai ពណ៌ខៀវ ពាក់ផ្លាកលេខកំពង់ធំ 2A-2605 ដែលកំពុងបើកបរពីមុខស្របទិសគ្នា ក្រោយពេលកើតហេតុអ្នកបើកបរបានរត់គេចខ្លួន បណ្ដាលអោយអ្នកបើកបររម៉កស្លាប់នៅនិងកន្លែងកើតហេតុ។

វត្ថុតាងទាំង០២ខាងលើ ត្រូវបានផ្នែកជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីរងចាំការដោះស្រាយតាមនីតិវិធី ៕

Advertisement
Advertisement