Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាលព្រៃឈឺថា អត់មានលក់ភ្នំតាម៉ៅឯណា គឺគ្រាន់ តែដោះដូរទេ

ភ្នំតាម៉ៅដែលរដ្ឋដោះដូរឲ្យក្រុមហ៊ុនឯកជន ។ ពួកគេកំពុងធ្វើការឈូសឆាយដើម្បីអភិវឌ្ឍ

ភ្នំពេញ : ជាផ្នែក នៃការឆ្លើយតបទៅនឹងមជ្ឈដ្ឋានសាធារណៈដែលរិះគន់ថា រដ្ឋបានលក់មណីយដ្ឋានធម្មជាតិភ្នំតាម៉ៅ ដែលមានទីតាំងនៅក្នុងឃុំត្រពាំង សាប ស្រុកបាទី ខេត្តតាកែវ ទៅឲ្យក្រុមហ៊ុនឯកជននោះ នាថ្ងៃទី០៤ សីហា នេះ រដ្ឋបាលព្រៃឈើបានចេញមកបំភ្លឺថា ពុំមានការលក់ទេ គឺគ្រាន់តែដោះដូរ តើ ។

ភ្នំតាម៉ៅដែលរដ្ឋដោះដូរឲ្យក្រុមហ៊ុនឯកជន ។ ពួកគេកំពុងធ្វើការឈូសឆាយដើម្បីអភិវឌ្ឍ

ស្ថាប័ននេះបានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា តំបន់នេះពោរពេញទៅដោយដីខ្សាច់បណ្ដុះកូនឈើមិនល្អទេ ដូច្នេះរាជរដ្ឋាភិបាលសម្រេច យកតំបន់នេះសម្រាប់ធ្វើការអភិវឌ្ឍន៍ ដោយសារជាតំបន់មួយដែលនៅក្បែរទីក្រុង ក្បែរព្រលានយន្ត ហោះថ្មី ។ ការអភិវឌ្ឍនេះមិនមែនជាការលក់ដូរដូចការលើក ឡើងនោះទេ តែជាការដោះដូរតំបន់នេះជាថ្នូរនឹងការអភិវឌ្ឍ ។

សូមរំឭកថា ភ្នំតាម៉ៅកាលសង្គមរាស្រ្តនិយមគឺជាស្ទូឌីយ៉ូថតកុនធំជាងគេរបស់កម្ពុជា ។ ក្រោយសម័យខ្មែរក្រ ហមទីនោះក៏នៅសល់ដើមឈើដែលមានមុខកាត់ធំៗនិងសត្វព្រៃជាច្រើនប្រភេទ មានទាំងខ្លា-ដំរីផងដែរ ។ ហើយរមណីយដ្ឋានធម្មជាតិដែលមានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីភ្នំពេញនេះ កាលពីឆ្នាំ២០០០ ក៍បានក្លាយជាសួនសត្វ និងជាកន្លែងសង្គ្រោះសត្វព្រៃតែមួយ គត់នៅកម្ពុជា ។ យ៉ាងណាក៏ដោយបើតាមការលើក ឡើងរបស់រដ្ឋបាលព្រៃឈើគេរំពឹងថា នាពេលឆាប់ៗទីនេះ នឹងផ្លាស់ប្ដូរមុខមាត់ថ្មីទៅជាផ្ទះល្វែង អគារធំៗ ដូចជារមណីយដ្ឋានបឹងកក់ដែលរដ្ឋដោះដូរទៅឲ្យលោកឧកញ៉ា ឡៅ ម៉េងឃីន និងកោះឃ្លង់ដីសណ្ដរទន្លេបា សាក់ទៅឲ្យលោកឧកញ៉ា ពុង ខៀវសែ ធ្វើកោះពេជ្រ ដូច្នោះដែរ ៕

Advertisement
Advertisement