Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

អតីតតារាសម្តែងម្នាក់ ត្រូវតែងតាំងជាស្នងការរងខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ សម្រេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើការតែងតាំងឧត្តមសេនីយត្រីម្នាក់ឈ្មោះ នូ ជីវ័ន្ត ជាស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

តែអ្វីដែលមិននឹកស្មាននោះ គឺលោកឧត្តមសេនីយត្រី នូ ជីវ័ន្ត ជាអតីតតារាសម្តែងរូបសង្ហារមួយរូបដែលបានបាត់មុខពីសិល្បៈជាយូរណាស់មកហើយ នេះបើតាមការបង្ហោះរបស់លោក សាវិន ហ្វីលីប។

លោក សាវិន ហ្វីលីប បានរៀបរាប់នៅលើ Facebook របស់លោកថា៖ “សូមអបអរសាទរប្អូនប្រុស នូ ជីវ័ន្ត , មិត្តចាស់ក្នុងវិស័យភាពយន្តនិងជាអតីតតារាសម្ដែងម្នាក់ដែលពេលនេះក្លាយជាឧត្តមសេនីយ៍ត្រីស្នងការរងខេត្តបន្ទាយមានជ័យ ។ សូមប្អូនជោគជ័យការងារគ្រប់ភារកិច្ច។”

Advertisement
Advertisement