Connect with us

Hi, what are you looking for?

ក្នុងស្រុក

យុវជន​និយាយថា​ អង្គរវត្ត​មិន​មែន​ជា​របស់​ខ្មែរ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ខេត្ត​ត្បូងឃ្មុំ

យុវជន​ដែល​និយាយ​តាម​រយៈ​បណ្តាញ​សង្គម​ថា អង្គរ​វត្ត​ មិន​មែនជា​របស់ខ្មែរ ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ​២០២០

ត្បូងឃ្មុំ៖ យុវជន​ដែល​និយាយ​តាម​រយៈ​បណ្តាញ​សង្គម​ថា អង្គរ​វត្ត​ មិន​មែនជា​របស់ខ្មែរ ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ​២០២០ ក្រោម​បញ្ជា​ផ្ទាល់របស់​លោក​ឧត្តម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការនគរបាល​ខេត្ត​ត្បូងឃ្មុំ។

យុវជន​រូប​នេះ មាន​ឈ្មោះ ញ៉ែល​ ធារី​ណា អាយុ២៣ឆ្នាំ រស់នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ នៃស្នងការដ្ឋាននគរបាល​ខេត្ត​ត្បូងឃ្មុំ​កំពុង​សាកសួរ​ដើម្បីចាត់ការ​តាម​នីតិវិធី។

គួរ​បញ្ជាក់ថា កាលពីពេលថ្មីៗនេះ យុវជន​រូបនេះ បាន​បង្ហោះ​សារ​វីដេអូ​នៅ​លើ​បណ្តាញ​សង្គម ដោយ​និយាយថា «ម្នាក់ៗចូលចិត្តបង្ហោះរូបប្រាសាទអង្គរវត្ត ធ្វើដូចប្រាសាទអង្គរវត្តជារបស់ខ្មែរអ៊ីចឹង តាមពិត មិនមែនរបស់ខ្មែរទេ កុំបង្ហោះពេក បើអាច សម្រាកខ្លះទៅ ឈប់បានឈប់ទៅ មិនមែនរបស់ខ្លួនទេ»។

ការនិយាយ​បែបនេះ​ បង្ករឲ្យ​​ប្រជាពលរដ្ឋ​កម្ពុជា​ប្រតិកម្ម​ទូទាំង​ប្រទេស​តែម្ដង​ និងបានសំណូមពរឲ្យ​​សមត្ថកិច្ច​ចាត់ការ​យុវជន​រូបនេះ​តាមច្បាប់​ដោយមិនត្រូវលេីកលែងឡេីយ​៕

Advertisement
Advertisement