Connect with us

Hi, what are you looking for?

ក្នុងស្រុក

គណបក្សប្រជាជនកម្ពុជា ប្រកាស​ផ្អាកព្រឹត្តិការណ៍​ធំៗ​ចំនួន២របស់ខ្លួន

ក្នុងសេចក្តីជូនដំណឹង ដែលចុះហត្ថលេខាដោយ​សម្តេច សាយ ឈុំ នៅថ្ងៃនេះ គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាសពីការផ្អាក​នូវ​ព្រឹត្តិការណ៍ធំៗ​របស់​ខ្លួនចំនួន២ ដែល​គ្រោង​នឹង​ធ្វើ​នៅបំណាច់​ឆ្នាំ​២០២០នេះ និង​ដើម​ឆ្នាំ​២០២១​ខាងមុខ ព្រោះតែស្ថានភាព​ជំងឺកូវីដ​១៩ នៅតែបន្ត​ឆ្លង​រាលដាលខ្លាំង​ពាសពេញ​ពិភពលោក ដែលតម្រូវ​ឲ្យកម្ពុជា​ត្រូវ​តែ​បន្ត​ប្រុងប្រយ័ត្ន​ក្នុង​កម្រិត​ខ្ពស់​ជានិច្ច។

ព្រឹត្តិការណ៍​ធំៗទាំង២នោះ រួម​មាន ៖ ១.សន្និបាទ​គណៈកម្មាធិការ​កណ្តាល ដែលគ្រោង​ធ្វើ​នៅ​បំណាច់​ឆ្នាំ​២០២០នេះ និង ២.មីទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើកទី៤២ នៃទិវាជ័យជម្នះ ៧មករា ដែលត្រូវ​ធ្វើ​នៅ​ថ្ងៃទី៧ ខែមកមរា ឆ្នាំ​២០២១។

សូមអានសេចក្តីជូនដំណឹង៖

Advertisement
Advertisement