Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាល នៃសាលា​ខេត្តតាកែវ​រងការរិះគន់ថា ធ្វើការងារខ្ជីខ្ជារ

នៅពេលដែលបាន​មើល​សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត​តាកែវ ស្តីពីការផ្អាកចរាចរណ៍ចំពោះរថយន្តធុនធំតាម​ផ្លូវជាតិលេខ២ និង​លេខ៣ ដែលចេញផ្សាយនៅ​រសៀលថ្ងៃម្សិលមិញ មានប្រជាពលរដ្ឋមិន​តិច​ទេ​បានធ្វើ​ការ​រិះគន់ចំពោះ​ការ​ខ្ជីខ្ជាររបស់រដ្ឋបាលសាលាខេត្ត។

ប្រជាពលរដ្ឋបានរិះគន់ថា អ្នកសរសេរលិខិតជូនដំណឹងនេះ ហាក់​មិន​យក​ចិត្ត​ទុកដាក់ ដោយ​សរសេរអក្សរខុស ខ្ជះខ្ជារ ពោលគឺរៀបចំឲ្យ​រួចតែពីដៃ។ ចំណែកអ្នកគ្រីសលើសេចក្តីជូនដំណឹងនោះវិញ ក៏​មិន​ពិនិត្យ​មើលដែរ។

យ៉ាងណាក៏ដោយ គេរំពឹងថា រដ្ឋបាល​សាលាខេត្ត​តាកែវ នឹង​ពិនិត្យ​មើល​កំហុស​របស់ខ្លួន​ឡើងវិញ កុំឲ្យ​ប្រជាពលរដ្ឋ​រិះគន់តទៅទៀត៕

Advertisement
Advertisement