Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចាប់ខ្លួនបុរសម្នាក់នៅស្រុកកំពង់សិលា រឿងប្រើកាំបិតប្លន់អ្នកវេរលុយ

ខេត្តព្រះសីហនុ ៖ កម្លាំងកងរាជអាវុធហត្ថស្រុកកំពង់សីលា សហការជាមួយកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ​៤០២​ កាលពីយប់ ថ្ងៃ​ទី​២៩​ ខែ​តុលា​ ឆ្នាំ​២០២០​ បានឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីយកកាំបិតចូលទៅគំរាមប្លន់កន្លែងវេរលុយវីង នៅចំណុច ភូមិ​ស្ទឹង​ច្រាល​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​។

មន្រ្តីកងរាជអាវុធហត្ថស្រុកកំពង់សីលា បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ខន​ ម៉ៅ​ (ហៅ អាម៉ៅ​) ភេទប្រុស​ អាយុ​៣៣ឆ្នាំ​។

ចំណែកជនរងគ្រោះឈ្មោះ អ៊ុំ​ ចន្ធី​ ភេទស្រី​ អាយុ​៣៩​ មាន​មុខរបរ​ភ្នាក់ងារ​វីងវេរលុយ​ហុង​ រ៉ា​ មាន​ទីលំនៅបច្ចុប្បន្ន​ ភូមិ​ស្ទឹង​ច្រាល​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ រងរបួសកំភួនដៃខាងឆ្វេង និងកំភ្លៅខាងឆ្វេង។

នៅក្នុងករណីខាងលើនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ លុយចំនួន ៥.០៩៨.៥០០រៀល, កាបូបខ្មៅ ចំនួន​០២​, លោហៈធាតុពណ៌លឿង ១ខ្សែរ​, មួកពណ៌ខ្មៅ ម៉ាក​Pedro មួយ, កាំបិតបុ័ងតោ ០១, អាវភ្លៀង ០១​, ម៉ាស់ ០១, ខោជេីងវែងពណ៌ គគី​ ម៉ាក​Lee ០១​, អាវកីឡាដៃខ្លី ពណ៌ទឹកប៊ីចចំនួន ០១​។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចកំពុងធ្វើការសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ ដោយ : នាគសមុទ្រ

Advertisement
Advertisement