Connect with us

Hi, what are you looking for?

ក្នុងស្រុក

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបាញ់ទឹកលាងសំអាតតាមមាត់ទន្លេ ក្រោយបញ្ចប់ ព្រះរាជពិធីគ្រងរាជសម្បត្តិ និងព្រះរាជពិធីបុណ្យអុំទូក

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃច័ន្ទនេះ ក្រោយបញ្ចប់ព្រះរាជពិធីខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជពិធីបុណ្យអុំទូក ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និង លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចម្រុះបែងចែកជា ៣គោលដៅ ដើម្បីលាងទឹក និង​បោស​សំអាតតាមសួនច្បារ និង​ច្រាំងទន្លេ។

គោល​ដៅទាំង៣នោះ​រួម​មាន៖

១-គោលដៅមុខព្រះបរមរាជវាំង ច្រាំងទន្លេសួនច្បារព្រះរាជបណ្តាំ ចាប់ពីកំពង់ចម្លងភ្នំពេញ-អរិយ្យក្សត្រ រហូតដល់វត្តឧណ្ណាលោ។

២-គោលដៅមុខវត្តបុទមវត្តី សួនច្បារវិមានឯករាជ្យ និងសួនច្បារសម្តេចតេជោ។

៣-គោលដៅចាប់ពីមុខវត្តឧណ្ណាលោម ដល់ផ្សាររាត្រី។

គួរបញ្ជាក់ថា ការសំអាតអនាម័យនេះ គណៈ​បញ្ជា​ការ​ឯកភាពខណ្ឌបាន​ប្រើប្រាស់មធ្យោបាយរួមមាន៖ រថយន្តបាញ់ទឹករបស់សាលាខណ្ឌចំនួន ០២គ្រឿង, រថយន្តសាធារណៈការរាជធានីភ្នំពេញចំនួន ០២គ្រឿង, រថយន្តសំរាមរបស់រដ្ឋាករស្វយ័តរាជធានីភ្នំពេញចំនួន ០២គ្រឿង, ម៉ូតូទឹកតាមសង្កាត់ចំនួន ០៥គ្រឿ និងម៉ូតូអនាម័យខណ្ឌចំនួន ០៤គ្រឿង ដោយធ្វើការបាញ់ទឹកលាងសំអាតតាមមាត់ទន្លេ និងសួនច្បារ ក្នុងមូលដ្ឋាន ដើម្បីឱ្យមានសោភ័ណភាព សន្តិសុខសណ្ដាប់ធ្នាប់ បន្ថែមទៀត៕

Advertisement
Advertisement