Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងព័ត៌មានតម្រូវឲ្យម្ចាស់ស្ថាប័នប្រព័ន្ធផ្សព្វ ផ្សាយ ចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម

ភ្នំពេញ : មិនមែនមានត្រឹមតែសេចក្ដីប្រកាសរបស់ក្រសួងព័ត៌មាន អាចធ្វើការផ្សព្វផ្សាយបានទៀតនោះទេ  ពេលនេះក្រសួងព័ត៌មាន បានតម្រូវឲ្យម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវតែចុះបញ្ជី នៅក្រសួងពាណិ ជ្ជកម្មថែមទៀត ។

លោក ខៀវ កាញារីទ្ធ បានថ្លែងនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី០៥ វិច្ឆិកា ម្សិលមិញថា កាលពីមុនការស្នើសុំបើកកាសែត វិទ្យុ តម្រូវតែត្រឹមក្រសួងព័ត៌មាន គឺអាចបើកដំណើរការបានហើយ តែឥឡូវជាគោលការណ៍ត្រូវចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មមួយទៀត។

យ៉ាងណាក៍ដោយវិធានការថ្មីនេះ បានផ្ដើមឲ្យមានការរិះគន់យ៉ាងចម្រូងចម្រាស់ពីអ្នកកាសែតមួយចំនួន ជាអ្វីដែលគេមើលឃើញថា ដើម្បីកាត់បន្ថយចំនួនប្រព័ន្ធផ្សព្វផ្សាយ តាមរយៈការបង្កើននីតិវិធីដ៍ស្មុគ្រស្មាញ និងការិយាធិបតេយ្យ ៕

Advertisement
Advertisement