Connect with us

Hi, what are you looking for?

ក្នុងស្រុក

រកឃើញ​គ្រឹះស្ថានសិក្សា​ចំនួន៤ ពាក់ព័ន្ធនឹងគណៈប្រតិភូហុងគ្រី, ក្រសួងអប់រំសម្រេច​ឲ្យ​ផ្អាក​ការសិក្សា​រយៈ​ពេល​១៤ថ្ងៃ

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រសួងបានរកឃើញគ្រឹះស្ថានសិក្សាឯកជនចំនួន៤ ដែល​បាន​ពាក់ព័ន្ធនឹងករណីគណៈប្រតិភូប្រទេសហុងគ្រី កំឡុង​ដំណើរ​ទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេស​ហុងគ្រី​នៅ​កម្ពុជា​កាលពីថ្ងៃទី៣ ខែវិច្ឆិកាកន្លងទៅ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ​បានថ្លែងថា ក្រសួងបានរកឃើញ​គ្រឹះស្ថានសិក្សាឯកជនចំនួន៤ ដែល​ពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រី ហើយពេលនេះគណ:គ្រប់គ្រងបានចាត់ចែងអនុវត្តវិធានការតាមការណែនាំ របស់ក្រសួងសុខាភិបាល និង​ក៏​បានផ្អាកដំណើរការសិក្សា ក្នុងថ្នាក់រៀនតាមការចាំបាច់ និងបន្តការសិក្សាតាមអនឡាញរយ:ពេល១៤ថ្ងៃ។

តាម​ការ​បញ្ជាក់របស់អ្នកនាំពាក្យ គ្រឹះស្ថានសិក្សាទាំង៤នោះ គ្រឹះស្ថានសិក្សាទី១ មានបុគ្គលិក១រូប បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី, គ្រឹះស្ថានសិក្សាទី២ មានសិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី, គ្រឹះស្ថានសិក្សាទី៣ មានសិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី និងគ្រឹះស្ថានសិក្សាទី៤ មានសិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី៕

Advertisement
Advertisement