Connect with us

Hi, what are you looking for?

ក្នុងស្រុក

រកឃើញបារីនៅកម្ពុជា ២៨% អត់បិតតែមគយ

ភ្នំពេញ : តាមលទ្ធផល នៃការស្រាវជ្រាវរបស់សាក លវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ២០២០ នេះបានឱ្យដឹងថា ក្នុងចំណោមបារីនាំចូលទាំងអស់ដែលកំពុងដាក់លក់នៅលើទីផ្សារកម្ពុជា មានបារី ២៨% មិនមានបិទតែមរបស់អគ្គនាយកដ្ឋានគយ ។

បារីទាំងនោះមានដូចជាម៉ាក ESSE, Hero, Mond, Oris និង Gold Seal ជាដើម។

ជុំវិញបញ្ហានេះ លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ មន្ត្រីបច្ចេកទេសត្រួតពិនិត្យផលិតផលថ្នាំជក់ នៃអង្គការ សុខភាពពិភពលោក បានឲ្យដឹងថា បារីដែលមិនមានបិទតែម គឺជាបារីខុសច្បាប់។ បារីខុសច្បាប់ គឺជាឧបសគ្គដ៏ធំមួយ នៃកិច្ចការត្រួតពិនិត្យថ្នាំជក់នៅកម្ពុជា ព្រោះវាមិនត្រឹមតែធ្វើឱ្យខាតបង់ចំណូលពន្ធរដ្ឋនោះទេ ថែមទាំងធ្វើឱ្យប្រជាពលរដ្ឋប្រឈមនឹងជំងឺដែលបង្ក ពីការជក់បារីកាន់តែច្រើន ដោយសារតែការប្រើប្រាស់ថ្នាំជក់កើនឡើង។

តាមការស្រាវរកឃើញថា ក្នុងមួយឆ្នាំៗមានប្រជា ពលរដ្ឋកម្ពុជាប្រមាណ ១៥,០០០ នាក់បានស្លាប់ដោយសារជំងឺបង្កពីការប្រើប្រាស់ថ្នាំជក់ ហើយត្រូវបានខាតបង់ថវិកាប្រមាណ ៦៥៦ លានដុល្លារអាមេរិក៕

Advertisement
Advertisement