Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងទេសចរណ៍ថា គិតត្រឹមខែកញ្ញា មានអាជីកម្មទេសចរណ៍ជិត៣ពាន់ទីតាំង បានបិទ និងព្យួរ

សៀមរាប : មន្រ្តីជាន់ខ្ពស់មួយរូប នៃក្រសួងទេសច រណ៍ បានឲ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២០ មានអាជីកម្មទេសចរណ៍ចំនួន២,៨៣៨ ទីតាំងបានបិទ និងព្យួរ អាជីវកម្មរបស់ខ្លួន ។

លោក សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសច រណ៍ បានថ្លែងនៅក្នុងសិក្ខាសាលាមួយឯខេត្តសៀម រាប កាលពីព្រឹកថ្ងៃទី០៦ វិច្ឆិកា នេះថា គិតត្រឹមដំ ណាច់ខែកញ្ញា ឆ្នាំ ២០២០ អាជីវកម្មទេសចរណ៍សរុបចំនួន ២,៨៣៨ ទីតាំង ស្មើនឹង ២៩.៦៣% នៃអាជីវកម្មសរុបបានបិទ/ព្យួរ ដែលធ្វើឱ្យប៉ះពាល់ដល់បុគ្គលិកសរុប ៥០,៩៩៦ នាក់ ។ ក្នុងនោះខេត្ត សៀមរាប មានអាជីវកម្មទេសចរណ៍ ៦៥៨ ទីតាំង បានបិទ/ព្យួរ ស្មើនឹង ៦២.១៣% នៃអាជីវកម្មសរុបក្នុងខេត្តសៀមរាប បណ្តាលឱ្យបុគ្គលិកសរុប ១៤,៧០២ នាក់ បាត់បង់ការងារ។

ជាមូយគ្នាលោករដ្ឋលេខាធិការរូបនេះ ក៍បានព្យាករណ៍ដែរថា សម្រាប់ឆ្នាំ២០២០នេះ ស្ថានភាពអវិជ្ជមាន សម្រាប់ទេសចរអន្តរជាតិ នឹងកើនដល់៨០% ហើយ៥០% ចំពោះទេសចរណ៍ផ្ទៃក្នុង ជាមួយ នឹងការបាត់បង់ចំណូលប្រមាណ ៣ ពាន់លានដុល្លារអាមេរិក ៕

Advertisement
Advertisement