Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រឡាប់រថយន្តចូលទឹក ស្លាប់ជនជាតិវៀតណាម៧នាក់នៅខេត្តសៀមរាប

(សៀមរាប)៖ មនុស្សចំនួន៧នាក់ដែលសុទ្ធសឹងជាជនជាតិវៀតណាមបានស្លាប់ និង​៥នាក់ទៀត​រងរបួស នៅ​ក្នុងហេតុការណ៍​ក្រឡាប់រថយន្តនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ​២០២០នេះ ត្រង់ចំណុចភូមិស្ពានត្នោត ឃុំស្ពានត្នោត ស្រុកជីក្រែក ខេត្តសៀមរាប។

តាម​របាយការណ៍​របស់​សមត្ថកិច្ច រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍នោះ ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម ២A-៨៤៦៩ បើកបរដោយ ជនជាតិខ្មែរមិនទាន់ស្គាល់អត្តសញ្ញាណ( ស្លាប់ )ដឹកអ្នកដំណើរ ជនជាតិវៀតណាម១១នាក់ ប្រុស៦នាក់ស្រី៥នាក់។

ចំពោះ​មូលហេតុ​ដែលបណ្តាល​ឲ្យ​គ្រោះថ្នាក់នេះ តាមសមត្ថកិច្ចថា អាចអ្នកបើកបរស្ថិតក្នុងស្ថានភាពងងុយដេក ហើយ​បានបើកបរក្នុង​ល្បឿនលឿន៕

Advertisement
Advertisement